Tuesday, May 13, 2025
Header Banner

រថយន្តដឹកកម្មកររោងចក្ររបួស រ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យរបួសស្រាលចំនួន ៤៦នាក់ និងរបួសធ្ងន់ចំនួន ០១នាក់

ខេត្តកំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ វេលាម៉ោង០៦:១៥ នាទី លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ បង្កដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 បើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចខាងលើបានរេចង្កួតធ្លាក់ផ្លូវទៅ(ខាងឆ្វេង) បណ្តាលអោយកម្មកររោងចក្ររបួសចំនួន ៤៦នាក់ ស្រី របួសស្រាល និងរបួសធ្ងន់ចំនួន ០១នាក់ ស្រី ។អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) មូលហេតុមកពីរផ្លូវកោងបត់ឆ្វេងរអិលធ្លាក់ផ្លូវ។ វត្ថុតាងយកមករក្សាទុក្ខនៅប៉ុសិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម