Tuesday, May 13, 2025
Header Banner

ជនសង្ស័យម្នាក់លួចម៉ូតូរបស់ពលរដ្ឋបានសម្រេច ទីបំផុតនគរបាលស្រុកប្រាសាទបាគង ចាប់បានមកវិញ

***ប្រហែសបាត់ប្រយ័ត្នគង់…

សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការគ្នាស្រាវជ្រាវ​អស់រយៈពេលជាច្រើនថ្ងៃរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូរបស់ពលរដ្ឋដែលទុកចោលក្នុងរោងបាយដោយមិនបានដកសោរ។

សមត្ថកិច្ចបានឲ្យដឹងថា ដំណើររឿង កាលពីវេលាម៉ោង១៨:៣០ នាទីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១ ជនរងគ្រោះឈ្មោះន ប រ ភេទប្រុស អាយុ៤២ ឆ្នាំ និងប្រពន្ធបានជិះម៉ូតូ១គ្រឿងទៅលេងផ្ទះបងថ្លៃ នៅភូមិល្អក់ ដោយទុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥៥២៧០៤៨ ពាក់ស្លាកលេខ សៀមរាប 1AF-3681 (មិនបានដកកូនសោរ) នៅក្នុងរោងបាយនៃបរិវេណផ្ទះរបស់ខ្លួនលុះដល់ម៉ោង២០ថ្ងៃដដែលពេលត្រឡប់មកដល់ផ្ទះវិញ ទើបដឹងថាបាត់ម៉ូតូ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំកណ្តែក កាលពីថ្ងៃទី៣០ខែមិនាឆ្នាំ២០២១កន្លងទៅ ។ក្រោយទទួលបានបណ្តឹងហើយ កំលាំងប៉ុស្តិ៍បានសហការជាមួយកំលាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបាគង និងដោយមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងនោះ បានបើកការ ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន លុះដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៨ :០០នាទី កំលាំងយើងបានប្រទះឃើញមុខសញ្ញាសង្ស័យខាងលើ កំពុងជិះម៉ូតូតាមដងផ្លូវ យើងក៏បានដាក់កំលាំង សហការណ៍គ្នា ធ្វើការស្ទាក់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យដឹងខ្លួនហើយបានបើកគេច តែយើងក៏បានធ្វើការប្រដេញតាម រហូតចាប់ឃាត់បាននិងដកហូតបានម៉ូតូ០១ គ្រឿង ដែលជនសង្ស័យកំពុងជិះ យកមកធ្វើការត្រួតពិនិត្យ លេខតួលេខម៉ាស៊ីនម៉ូតូនេះ ទើបឃើញថាពិតជាមានលេខដូចគ្នា និងម៉ូតូ របស់ជនរងគ្រោះខាងលើ បានបាត់ពិតមែន។សមត្ថកិច្ចបន្តថា ជនសង្ស័យមាន ឈ្មោះពៅ សុធារុណ (ហៅហុង)ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើលួចម៉ូតូ០១គ្រឿង។សមត្ថកិច្ចបន្ថែមថា ក្រោយឃាត់និងសាកសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូខាងលើពិតមែន ដោយ បានដាប់ដូរផ្លាកលេខ កុំអោយគេស្គាល់។ជាមួយគ្នានេះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀន ជាលទ្ធផល គឺវិជ្ជមាន។បច្ចុប្បន្នជនសង្ស័យរូបនេះនិងវត្ថុតាង ត្រូវបាន កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ​​​​​​​៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម