សៀមរាប៖ដោយមានការចង្អុលបង្ហាញនិងឯកភាពពីលោកប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ នេះ ចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខា៣ស្រុក បានចុះចែកអំណោយនិងសម្ភារ ជូនអាជ្ញាធរដើម្បីយកទៅដោះស្រាយតាមគោលដៅដែលកំពុងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
លោកហ៊ុន ប៉ូគា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមការងារខេត្តក៏ដូចជាថ្នាក់កណ្តាល មានចក្ខុវិស័យដូចគ្នា គឺយើងធ្វើការដើម្បីជួយសង្គម។លោកបន្តថា ជាក់ស្តែងនៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារ គោលដៅទី០១លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្រីស្នំ បានដឹកនាំសមាជិក និងសប្បុរសជន នាំយកជំនួយជាសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលលស្រុកស្រីស្នំ កងកម្លាំងឈរជើងត្រួតពិនិត្យតាមព្រំប្រទល់ និងអំណោយដល់ជូនដល់គ្រួសារក្រីក្រ ដោយមានការចូលរួមពីសមាជិក ស.ស.យ.ក និងអាជ្ញាធរស្រុក។អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន៖⁃ អាកុល ចំនួន ៣០លីត្រ⁃ ម៉ាសចំនួន ៥០០ ម៉ាស⁃ ទឹកសុទ្ធចំណុះ៥០០មីលីម៉ីត ចំនួន ២០កេស⁃ មីចំនួន៥កេស អំណោយជូនដល់កងកម្លាំងឈរជើង២គោលដៅ រួមមាន៖– អាកុលចំនួន៣០លីត្រ– ម៉ាសចំនួន៥០០ម៉ាស– ទឹកសុទ្ធចំណុះ៥០០មីលីម៉ីតចំនួន៣០យួរ– ទឹកផ្លែឈើចំនួន៥កេស– មីចំនួន៣កេស។+ អំណោយជូនដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ រួមមាន៖– អង្ករចំនួន២០គីឡូ– មី១កេស– ត្រីខ១យួរ– ទឹកត្រី១យួរ– ទឹកស៊ីអ៊ីវ១យួរ– ប្រេងឆា១ដប– ស្ករ១គីឡូ– អំបិល១គីឡូ– ប៊ីចេង១គីឡូ– ថវិការចំនួន២០,០០០រៀល។គោលដៅទី២៖លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកវ៉ារិន នឹងលោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ ថ្នាក់ខេត្តបានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមួយចំនួនសម្រាប់ប្រើប្រាស់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុកវ៉ារិន និងអធិការនគរបាលស្រុកវ៉ារិន ដោយមានការចូលរួមពី ប្រធាន ស.ស.យ.ក ស្រុកព្រមទាំងសមាជិក ផងដែរ។អំណោយដែលត្រូវប្រគល់ជូនរដ្ឋបាលស្រុករួមមាន៖_អាកុល ២០ លីត្រ_ម៉ាសចំនួន ៥០០ ម៉ាស_ទឹកបរិសុទ្ធ៣៥យួ+៥កេស_ពងមាន់ចំនួន ១៥០ គ្រាប់_មីម៉ាម៉ា ៥កេស។អំណោយដែលត្រូវប្រគល់ជូនរអធិការស្រុករួមមាន៖_អាកុល ២០ លីត្រ_ម៉ាសចំនួន ៥០០ ម៉ាស _ទឹកបរិសុទ្ធ ៣៥យួ+៥កេស_ពងមាន់ចំនួន ១៥០ គ្រាប់_មីម៉ាម៉ា ៥កេស។ គោលដៅទី៣៖លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយប្រគល់ជូន លោកតាំង លីហេង អធិការនគរបាលស្រុកជីក្រែង សម្រាប់សម្រួលការងារចរាចរណ៍ផ្សេងៗ។អំណោយដែលប្រគល់ជូនរួមមាន៖-បារ៉ាស់ ចរាចរណ៍ចំនួន ៧ ផ្ទាំង-ដំបងភ្លើងចរាចរណ៍ ចំនួន១០ដំបង– ថ្ម សម្រាប់ដាក់ដំបងភ្លើងចរាចរណ៍ចំនួន២០ដុំ។ ក្នុងឱកាសនេះដែរ លោកប្រធានសាខាទាំង៣ស្រុក បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើសូមឲ្យចូលរួមអនុវត្តតាមប្រសាសន៍របស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ឲ្យបាន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕ដោយ៖សៀមរាបថែមស៍