Thursday, August 7, 2025
Header Banner

សមាគមចលនាយុវជនកម្ពុជា ​(ក្រុម​១៥៧​)​ នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ០៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ដោយមានការយកទុកដាក់ពីលោក ចៅ​ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម​១៥៧​)​ សាខាខេត្តបន្ទាយមានជ័យ​ លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកមង្គលបូរី បានដឹកនាំសមាជិក សមាជិកា រួមមាន លោក សាក់ ស៊ុនណាក់, កញ្ញា ប៉ែន ស្រីទន់​, អ្នកស្រី អៀ ស៊ីវឡាង, អ្នកស្រី សុខហ៊ី ដារារស្មី, កញ្ញា ហាក់ ចន្រ្ទា លោក អ៊ូ សេងយ៉ាន់ និងសប្បុរសជន នាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគព្រមទាំងភេសជ្ជៈមួយចំនួនដែលបានមកពីការឧបត្ថម្ភរបស់សមាជិក សមាជិកាសមាគមស្រុកមង្គលបូរី និងសប្បុរសជន ចែកជូនដល់មណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ដោយមានការអញ្ជើញចូលរួមពីលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី, លោកស្រី ហេង សុភក្រ័ អភិបាលរងស្រុក និង ស.ស.យ.ក ស្រុកមង្គលបូរីផងដែរ។

+ សម្ភារៈគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមាន ៖

១.ទឹកសុទ្ធវីតាល់​ ១០ កេស

២.ទឹកសុទ្ធ ៣១០ យួរ

៣.អាល់កុល ១០ លីត្រ

៤.ម៉ាស់ពេទ្យ​ចំនួន១០ប្រអប់​ (ស្មេីនឹង៥០០ម៉ាស់)។

៥.ភេសជ្ជៈចំរុះ ២៣០ កែវ។

ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភគ្រឿងឧបភោគ​បរិភោគនិងភេសជ្ជៈពីសប្បុរសជន៖

១.លោក យូ ធារ៉ាក់ និងភរិយា ទឹកសុទ្ធ៥០ យួរ

២.លោក លឹម វណ្ណី និងភរិយា ទឹកសុទ្ធ ៥០ យួរ

៣.លោក លេខ ប៉ុណ្ណារិទ្ធ និងភរិយាថវិកា ១០០,០០០ រៀល

៤.លោក ភឹម ស៊ីនឿន និងភរិយា ភេសជ្ជៈចំរុះ ២៣០កែវ។

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម