Saturday, November 23, 2024
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំយកអំណោយសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មួយចំនួន ប្រគល់ជូនអភិបាលស្រុក​ និងអធិការនគរបាលស្រុកវ៉ារិន​

ខេត្តសៀមរាប៖​ ថ្ងៃសៅរ៍​ ៤កើត​ ខែជេស្ធ​ ឆ្នាំឆ្លូវ ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥​ ខែឧសភា​ ឆ្នាំ២០២១ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តាំង លោក ផយ​ ម៉ក់​ ប្រធានសមាគមចលនាយុវជាកម្ពុជា (ក្រុម១៥៧)​ ស្រុកវ៉ារិន នឹងលោក​ សន​ សុខហេង​ ប្រធានទំនាក់ទំនងសាធារណៈ​ ប្រចាំខេត្ត​សៀមរាប​ ព្រមជាមួយសមាជិក សមាជិកា​ បាននាំយកអំណោយមួយចំនួន​សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនលោកស្រី​ ម៉ាត់​ គឹមសឺន អភិបាលរង នៃគណៈអភិបាលស្រុក វ៉ារិន​ នឹង លោក ហុង​ ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន​ ដោយមានការចូលរួមពីលោក ប៊ុត​ វិបុល​ ប្រធាន ស.ស.យ.ក​ ស្រក​ ព្រមទាំងសមាជិក​ ផងដែរ​ ។

+អំណោយដែលត្រូវប្រគល់ជូនរដ្ឋបាលស្រុករួមមាន ​:

⁃ អាល់កុល ២០​ លីត្រ

⁃ ម៉ាស់ចំនួន​ ៥០០​ ម៉ាស់

⁃ ទឹកបរិសុទ្ធ​ ៣៥យួ+៥កេស

⁃ ពងមាន់ចំនួន​ ១៥០​ គ្រាប់

⁃ មី​ ៥កេស

+អំណោយដែលត្រូវប្រគល់ជូនអធិការស្រុករួមមាន ​:

⁃ អាល់កុល ២០​ លីត្រ

⁃ ម៉ាស់ចំនួន​ ៥០០​ ម៉ាស់

⁃ ទឹកបរិសុទ្ធ​ ៣៥យួ+៥កេស

⁃ ពងមាន់ចំនួន​ ១៥០​ គ្រាប់

⁃ មី ៥កេស

ក្នុងនោះផងដែរលោក ផយ ម៉ក់ មានមតិសំណេះសំណាលជាមួយមន្ត្រីសាលាស្រុកវ៉ារិន និង មន្ត្រីនគរបាលនៅអធិការស្រុក​ សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម