Wednesday, May 14, 2025
Header Banner

សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកស្រីស្នំ​ នាំយកអំណោយជូនពលរដ្ឋនិងអាជ្ញាធរសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ស្រុកស្រីស្នំ ​ខេត្តសៀមរាប៖​បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃសៅរ៍​ ៤កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​១៥​ ខែឧសភា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចាត់តាំង លោក ទេព​ ពិទូរ្យ​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកស្រីស្នំ​ ព្រមជាមួយសមាជិក និងសប្បុរសជន បាននាំយកអំណោយសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនលោក ហ៊ន់ ប្ញទ្ធិ អភិបាល នៃគណ:អភិបាលស្រុកស្រីស្នំ​ និង កងកម្លាំងដែលឈរជេីងត្រួតពិនិត្យតាមព្រំប្រទល់​ និងជូនអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ ដោយមានការចូលរួមពីលោក សាង គឹមសេង ប្រធាន ស.ស.យ.ក​ ស្រុកស្រីស្នំ និងអាជ្ញាធរស្រុកផងដែរ។អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន​៖⁃ អាល់កុល ចំនួន ៣០លីត្រ⁃ ម៉ាស់ចំនួន ៥០០ ម៉ាស់⁃ ទឹកបរិសុទ្ធចំណុះ៥០០មល ចំនួន ២០កេស⁃ មីចំនួន៥កេស។+​ អំណោយជូនដល់កងកម្លាំងឈរជេីង២គោលដៅ​ រួរួមមាន៖ -​ អាល់កុលចំនួន​ ៣០លីត្រ-​ ម៉ាស់ចំនួន​ ៥០០ម៉ាស់។ ទឹកបរិសុទ្ធចំណុះ៥០០មលចំចំនួន៣០យួរ-​ ទឹកផ្លែឈេីចំនួន​ ៥កេស-​ មីចំនួន​ ៣កេស។+​អំណោយជូនដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ​ ហេីយក្នុងមួយគ្រួសារទទួលបាន
​ -​ អង្ករចំនួន​ ២០គីឡូ​ -​ មី​ ១កេស-​ ត្រី​ខ​ ១យួរ
​ -​ ទឹកត្រី​ ១យួរ -​ ទឹកស៉ីអ៉ីវ​ ១យួរ-​ ប្រេងឆា​ ១ដប
​ -​ ស្ករស​ ១គីឡូ-​ អំបិល​ ១គីឡូ-​ ប៊ីចេង​ ១គីឡូ
​ -​ ថវិកាចំនួន​ ២មុឺនរៀល។+​ ក្នុងនោះផងដែរលោក ទេព ពិទូរ្យ បានចូលរួមមតិសំណេះសំណាលជាមួយមន្ត្រីសាលាស្រុកស្រីស្នំ​ បងប្អូនកងកម្លាំង​ និងគ្រួសារដែលមានជីវភាពខ្វញខាត សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ នូវវិធានការសុខាភិបាល​ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដេីម្បីជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម