Saturday, November 23, 2024
Header Banner

កម្លាំងអាវុធហត្ថ សហការជាមួយមេព្រៃ ចុះប្រមូលឈើបានជាច្រើនម៉ែត្រគូប ជារបស់មេឈ្មួញដុះស្លែ នៅខេត្តមណ្ឌលគិរី

ខេត្ដមណ្ឌលគិរី៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានគំនរឈើដែលមានម្ចាស់ឈ្មោះ រិទ្ធ ជាឈ្មួញឈើដ៏សកម្ម នៅខេត្ដមណ្ឌលគិរី កម្លាំងអាវុធហត្ថបានសហការជាមួយមេព្រៃ ចុះប្រមូលឈើបានជាច្រើនម៉ែត្រគូប ប៉ុន្ដែមិនចាប់បានម្ចាស់នោះទេ។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចភូមិពូលូង សង្កាត់មនោរម្យ ក្រុងមនោរម្យ ខេត្ដមណ្ឌលគិរី ដឹកនាំដោយ លោក អឹម រស់អៀង អាវុធហត្ថក្រុង ក្រោមការចង្អុលបង្ហាញពីលោក ហែម ប៊ុនណារ៉ែល និងមានការចូលរួមសហការពីលោកមេព្រៃ លោក ចំរើន ។ខណៈពេលនៃការចុះបង្ក្រាប ជាលទ្ធផលជាក់ស្ដែង កម្លាំងជំនាញ ប្រមូលបានគំនរឈើ ជាច្រើនដែលឈ្មួញយកមកលាក់ទុក មានចំនួន១២ដុំ ហើយមានមុខ៤០ មុខ៥០ ប្រវែងឈើ ៣ម៉ែត្រទៅ ៣ម៉ែត្រ ខ្លះជាប្រភេទឈើសុក្រំ ។​ នេះបើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា ចំពោះឈើដែលស្ដុកទុកនៅក្នុងព្រៃ សមត្ថកិច្ចនឹងបន្ដស្វែងរកបន្ថែមទៀត ដោយមិនលើកលែងឡើយ។ គំនរឈើដ៏ច្រើនបែបនេះ ត្រូវបានប្រជាពលរដ្ឋបង្ហើបទៀតថា ជារបស់ឈ្មួញឈើម្នាក់ឈ្មោះ រិទ្ធ ។

បច្ចុប្បន្ន ឈើទាំងនោះត្រូវបានសមត្ថកិច្ចប្រគល់ទៅរដ្ឋបាលព្រៃឈើក្រុងមនោរម្យ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕ដោយ៖ប្រឹក្សា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម