លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ប្រគល់អំណោយ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាការពារភូមិ ភូមិអារញ្ញ សង្កាត់សៀមរាប
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយប្រធានសាខាក្រុង-ស្រុក និងសមាជិក សមាជិកា បានប្រគល់អណ្តូងទឹកមួយ និង អំណោយមួយចំនួនជូនប្អូនស្រី ឃិន សុជាតា ដែលត្រូវបីបាច់ប្អូនចំនួនពីរនាក់ ដោយឪពុកម្តាយរបស់គាត់ទៅធ្វើការនៅប្រទេសថៃ ហើយបាត់ដំណឹងរហូតដល់បច្ចុប្បន្ន និងរួមមានអំណោយជូនគ្រួសារ ដែលមានជីវភាពខ្វះខាត ចំនួន ១៩គ្រួសារ ថែមទាំងប្រជាការពារភូមិ ចំនួន២០នាក់ ដែលស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិកាក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ម៉ៃ សាម៉េត ចៅសង្កាត់ក្រុងសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ព្រមទាំង មានការចូលរួមពី ស.ស.យ.ក សង្កាត់សៀមរាបផងដែរ។
+ អំណោយដែលប្រគល់ជូនគ្រួសារប្អូនស្រី ឃិន សុជាតា រួមមាន៖
⁃ អណ្តូងទឹកចំនួន ១
⁃ អង្ករ ២០គីឡូក្រាម
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ទឹកសុីអុីវ ១យួរ
⁃ ប្រេងឆា ១ដប
⁃ ស្ករស ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ប៊ីចេង ១កញ្ចប់
⁃ ម៉ាស់ ចំនួន ៥០ម៉ាស់
⁃ ជែលលាងដៃ ៥០០មល ១ដប
⁃ ថវិកា ២មុឺនរៀល
+ អំណោយដែលប្រគល់ជូន១៩គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន៖
⁃ អង្ករ ២០គីឡូក្រាម
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ទឹកសុីអុីវ ១យួរ
⁃ ប្រេងឆា ១ដប
⁃ ស្ករស ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ប៊ីចេង ១កញ្ចប់
⁃ ម៉ាស់ ចំនួន ៥០ម៉ាស់
⁃ ជែលលាងដៃ ៥០០មល ១ដប
⁃ ថវិកា ២មុឺនរៀល
-ប្រជាការពារភូមិចំនួន ២០នាក់ ដោយក្នុងមួយនាក់ទទួលបានថវិកា ២មុឺនរៀល
⁃ មេឃុំ ៤មុឺនរៀល
⁃ មេភូមិ ៣មុឺនរៀល
ក្នុងនោះផងដែរ លោក ហ៊ុន ប៉ូគា បានមានមតិសំណេះសំណាល និងផ្តាំផ្ញេីរដល់ប្រជាពលរដ្ឋ និង ប្រជាការពារភូមិ សូមចូលរួមរក្សាអនាម័យ និង ចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេចតេជោ (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ។