Wednesday, May 14, 2025
Header Banner

ហួសចិត្ត….លួចគាស់សាលាឃុំលួចលុយបានជាង២លានរៀលទៅទិញថ្នាំញៀន ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន!

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួននិងវត្ថុតាងនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះទៅកាន់សាលាដំបូងខេត្តកំពង់ ឆ្នាំង ខណៈសមត្ថកិច្ចចាប់ខ្លួនបាន ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលគេបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី ១៥ ឈានចូលថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១ ។

តាមការបញ្ជាក់មេឃុំក្តុលសែនជ័យលោក ម៉ឹង វិសាលសុខ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែឧសភា មានជនសង្ស័យលួចគាស់ចូលក្នុងសា លាឃុំ ហើយបានលួចលុយរបស់សាលាឃុំដែលបម្រុងទុកចំនួន ២ លាន ៣០ ម៉ឺនរៀល ។ លុះព្រឹកថ្ងៃទី ១៦ ខែឧសភា ទើបមន្ត្រីសាលាឃុំមកធ្វើការបានដឹង ហើយក៏បានរាយការណ៍និងចាត់ចែងឲ្យមានការស្រាវជ្រាវ រហូតដល់ចា ប់ខ្លួនគេបាន នៅរសៀលថ្ងៃទី១៧ខែ ឧសភានេះ ដោយរកឃើញថ្នាំ ញៀនចំនួន១កញ្ចប់ធំ និង៣កញ្ចប់តូចផងដែរ និងបានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ រ៉េត តិ អាយុ ២៩ ឆ្នាំមានទីលំនៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថាពិតជាបានលួចលុយក្នុងសាលាឃុំក្តុលសែនជ័យពិតមែន ហើយ បានយកប្រាក់ចំនួនចំនួន ១ លាន ៣០ ម៉ឺនរៀលប្រគល់ឲ្យប្រពន្ធ និងសល់ប៉ុន្មានខ្លួនបានផឹកស៊ីមិនទិញថ្នាំញៀនប្រើប្រាស់អស់ទៅហើយ ។

សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម