Wednesday, May 14, 2025
Header Banner

នគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនស្ត្រីម្នាក់ករណីអំពើលួច

សៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងអធិការស្រុកស្វាយលើ បានចុះអនុវត្តដីកាបង្គាប់របស់តុលាការខេត្តកំពង់ចាម ឲ្យនាំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីអំពើលួច។

  លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តន៍តាមថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ,លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយបានការសហការជាមយយនគរបាលខេត្តកំពង់ចាម ព្រមកម្លាំងនគរបាលស្រុកស្វាយលើ។លោកបន្តថា នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១នេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ចាម បានចុះមកសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបនឹងកម្លាំងអធិការស្រុកស្វាយលើ អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ: 412 /21ចុះថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក ធន់ ដារិទ្ធ ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ គី ចន្ថា ហៅ ស្រីមុំ ភេទស្រីអាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ការចុះឃាត់ខ្លួននេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត្តិ ប្រព្រឹត្តនៅភូមិបឹងកុកទី២ សង្កាត់បឹងកក់ ក្រុងកំពង់ចាមខេត្តកំពង់ចាម កាលពីថ្ងៃទី៩ខែមេសា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានប្រគល់ឲ្យកម្លាំង នគរបាលខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម