ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៩៣នាក់, ករណីជាសះស្បើយ ចំនួន ៦១២នាក់, និងករណី ស្លាប់ ចំនួន ៣នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ២៣,២៨២នាក់, ជាសះស្បើយសរុប៖ ១៤,៩៥៥នាក់, ករណីស្លាប់សរុប៖ ១៥៩នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ៦៣៦នាក់៕ដោយ៖ធានី