Wednesday, May 14, 2025
Header Banner

សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញលេីកទី១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំការប្រជុំវិសាមញ្ញលេីកទី១ របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបដែលមានការចូលរួមពីប្រធាន អនុប្រធាន ប្រធានផ្នែករបស់សាខាក្រុង ស្រុកទាំងអស់ក្នុងខេត្តសៀមរាប។

ក្នុងនោះផងដែរលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនព្រមទាំង លោក សឹង្ហ សំរឹទ្ធិ និង លោក ញ៉ែម សំណាង អនុប្រធាសមាគមចលនាយុវជន បានលេីកឡេីងពីលិទ្ធផលការងារសង្គម និង ការងារមនុស្សធម៌កន្លងមក និង លេីកទិសដៅការងារបន្តសម្រាប់ការងារជួយសង្គម និង ការងារមនុស្សធម៌ក្នុងក្រុងសៀមរាប និង តាមបណ្តាស្រុកផ្សេងៗក្នុងខេត្តសៀមរាបផងដែរ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនោះ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានថ្លែងកោតសរសេីរដល់ អនុប្រធានសាខាខេត្ត និង ប្រធានសាខាក្រុង និង ស្រុកព្រមទាំងសមាជិកសមាជិកាទាំងអស់ដែលមានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អក្នុងការងារមនុស្សធម៌ក្នុងខេត្តសៀមរាប និង បន្តខំប្រឹងបន្ថែមដេីម្បីអោយសាខាខេត្តសៀមរាបមានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

ជាកិច្ចបញ្ចប់ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបបានដោះស្រាយនូវសំនួរ និង សំណូមពរមួយចំនួនពីសមាជិកនានាផងដែរ ហេីយបានមានមតិផ្តាំផ្ញេី ក៏ដូចជាក្រេីនរំលឹកដល់សមាជិកសមាជិកាទាំងអស់អោយថែរក្សា សុខភាព និង រក្សាអនាម័យ ហេីយចូលរួមអនុវត្តតាម ប្រសាសន៍របស់ សម្តេច (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម