Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យដំណើរការកសាងទំនប់ទឹកជាយដែនដំបូងបង្អស់នៅស្រុកកំរៀង

បាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរួមមានលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរនានាជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត ដើម្បីចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ជាយដែនដំបូងបង្អស់ក្នុងខេត្តបាត់ដំបង គឺទំនប់សណ្ដរ លើស្ទឹងមង្គលបុរី ដែលស្ថិតនៅភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពុងចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមបញ្ជាក់ផងដែរថា ចំពោះគម្រោងទំនប់នេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្តីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង ហើយក៏លើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះឡើង នៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក ហើយចំពោះគម្រោងសាងសង់នេះនឹងគ្រោងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីប្រមាណ២០០០ហិចតាផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានបន្តមើលអំពីការងារស្ដារជួសជុលឡើងវិញ និងកសាងប្រឡាយបេតុ ប្រព័ន្ធប្រឡាយមេដែលចេញពីទំនប់អាងកំពីងពួយ ស្ថិតក្នុងភូមិសាស្រ្ដឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអរប្រឡាយពីទំនប់អាងកំពីងពួយ គម្រោងកែលំអរវិស័យធារារាស្រ្ដកសិកម្មខេត្តបាត់ដំបង ៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម