Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នាំយកអំណោយជូនគ្រួសារ​ដែលមានជីវភាពខ្វះខាត​ ១គ្រួសាររស់នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ ថ្ងៃ​អង្គារ​​ ១៤កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ផ្លូវ​ ត្រី​ស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៥​ ខែឧសភាឆ្នាំ២០២១ដោយមានការយកចិត្តទុកដាក់ពីលោកហ៊ុនប៉ូគាប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាបបានចាត់តាំងលោកសុងលាងឆាយអនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកក្រឡាញ់តំណាង​លោក​ ឆាត​ ឆី​ហ៊ុយ​ ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧)ស្រុកក្រឡាញ់​ ព្រមជាមួយ​ សមាជិក​ សមាជិកា​ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនគ្រួសារ​ដែលមានជីវភាពខ្វះខាត​ ១គ្រួសាររស់នៅភូមិអូរក្រឡាញ់ឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាបដែលបានរួមសហការណ៍ជាមួយលោកចំរើនចំរ៉ុងជំទប់ទី១តំណាងលោកដោវឿមេឃុំក្រឡាញ់  និងលោកលីវសុម៉េងមេភូមិសំពៅលូន។

+ អំណោយដែលប្រគល់ជូនរួមមាន៖

 ⁃ អង្ករ២៥គីឡូ

 ⁃ ទឹកសុទ្ធ១០យួរ

 ⁃ មី១កេស

 ⁃ ត្រីខ១យួរ

 ⁃ ទឹកស៉ីអ៉ីវ១យួរ

 ⁃ ទឹកត្រី១យួរ

 ⁃ ប្រេងឆា១លីត្រ

 ⁃ ស្ករស១គីឡូ

 ⁃ ប៊ីចេង១គីឡូ

 ⁃ អំបិល១គីឡូ

 ⁃ ថវិកា៥ម៉ឺនរៀល

ក្នុងនោះផងដែរលោកសុងលាងឆាយបានមានមតិសំណេះសំណាល​ ក៏ដូចជាផ្តាំផ្ញើរដល់លោកមេភូមិនិងគ្រួសារដែលទទួលអំណោយសូមមេត្តាថែរក្សាសុខភាពនិងសូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ(៣កុំ  ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម