Saturday, November 23, 2024
Header Banner

កងអាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញម៉ូតូកង់បី ១០០គ្រឿង ដើម្បី ពិនិត្យលក្ខណៈបច្ចេកទេស…

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន ១០០គ្រឿង រត់លើផ្លូវដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូតប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១។ 

ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែម្ចាស់ការទទួលខុសត្រូវត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយសម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ។

ដូច្នេះ ការថែរទាំលក្ខណៈបច្ចេកទេសលើមធ្យោបាយសម្ភារៈត្រូវបានលោកមេបញ្ជាការចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម