ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពី លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចាត់តាំងលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកពួក នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១គ្រួសារ ឈ្មោះ មឿន ផល្លា នៅភូមិរកាយា ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេឃុំ ទួន សុវណ្ណ, លោកស្រី ណៃ ង៉ា ជំទប់ឃុំទី១, លោក អនុសេនីយទោ លួស អុីន នាយរងប៉ុស្តិនគបាលរដ្ឋបាលកែវពណ៍ និង កញ្ញា ម៉េង ច័ន្ទវត្តី តំណាង ស.ស.យ.ក ព្រមជាមួយសមាជិក សមាជិកាក្រុម១៥៧ស្រុកពួក ផងដែរ។
+ អំណោយដែលត្រូវប្រគល់ជូន រួមមាន៖
– ម៉ាស់ចំនួន ២ប្រអប់
– អាល់កុលចំនួន ១ដប
⁃ អង្ករ ៥០គីឡូ
⁃ ទឹកសុីអុីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ត្រីខ ១យួរ
⁃ មី ២កេស
⁃ ប្រេងឆា ១ដប
⁃ ប៊ីចេង ១គីឡូ
⁃ ស្ករស ១គីឡូ
⁃ អំបិល ១គីឡូ
-ខ្ទឹម ១គីឡូ
-ប្រហុក ១គីឡូ
– ថវិកាចំនួន ១០មុឺនរៀល
ក្នុងនោះផងដែរលោក សយ សិរីវុឌ្ឍ បានមានមតិសំណេះសំណាលពាំនាំនូវមតិផ្តាំផ្ញើរពីលោក ហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ ហើយជាពិសេស សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ ៕