Saturday, November 23, 2024
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នាំយកនូវបច្ច័យ ២២០,០០០រៀល ដើម្បីជួរសម្រួលពិធីបុណ្យសពម្ដាយបង្កើត របស់សមាជិកក្រុម១៥៧​ ស្រុកជីក្រែង​

ខេត្តសៀមរាប៖ ​នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចាត់តាំង លោកអនុប្រធាន មឿនឆាន់ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បានអញ្ជើញចូលរួមរំលែកទុក្ខ​ និងនាំយកនូវបច្ច័យ ២២០,០០០រៀល​ ដែលបានមកពីការចូលរួមពីសំណាក់បងប្អូនសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង ដើម្បីយកទៅចូលពិធីបុណ្យសពម្ដាយបង្កើត របស់សមាជិក ស្រុកជីក្រែង លោក ហេង សេងហ៊ង់ ដែលបានទទួលមរណភាព​ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១ រសៀល នៅភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង។

ក្នុងនោះផងដែរ លោក មឿន ឆាន់ ក៏បានមានមតិចូលរួមរំលែកទុក្ខ លេីកទឹកចិត្ត និង សូមមេត្តាអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម