Wednesday, May 14, 2025
Header Banner

ឈ្មួញឈើប្តឹងអ្នកកាសែតម្នាក់ទៅតុលាការជុំវិញការចុះផ្សាយរឿងជំនួញឈើដោយទារសំណងជំងឺចិត្ត១០លានរៀល….

ឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ខៀវ សុផានុរស្ស ចាងហ្វាងការផ្សាយគេហទំព័រ ម្លប់សន្តិភាព ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ កោះអញ្ជើញចូលមកបំភ្លឺតាមបណ្តឹងថៅកែឈើដុះស្លែឈ្មោះ អឹុង ជាវឆាយ ដោយទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន១០,០០០,០០០(ដប់លានរៀល)ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលឈ្មួញឈើដ៍ល្បីប្រចាំភូមិភាគឧត្តររូបនេះប្តឹងអ្នកកាសែតខាងលើពីព្រោះអ្នកកាសែតរូបនោះហ៊ានចុះផ្សាយអំពីសកម្មភាពដឹកជញ្ជូនឈើរបស់គេដែលប្រព្រឹត្តកន្លងទៅកាលពីថ្ងៃទី២៧ខែមិនាឆ្នាំ២០២១ដោយដឹកចេញពីខេត្តមណ្ឌលគីរីឆ្លងកាត់ខេត្តស្ទឹងត្រែងព្រះវិហារឧត្តរមានជ័យនិងឆ្ពោះទៅខេត្តបាត់ដំបងដោយប្រើប្រាស់រថយន្តយីឌុបខ្នាតយក្សជាច្រើនគ្រឿងក្នុងការដឹកជញ្ជូន ។
គួរំលឹកថាក្រុមឈ្មួញខាងលើតែងតែដឹកជញ្ជូនឈើជាបន្តរបន្ទាប់ហើយក៍ត្រូវបានធ្លាប់សមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នាពេលកន្លងទៅដោយរឹបអូសយករថយន្តមួយគ្រឿងប្រភេទត្រេនតូ(ហៅវ៉េអង)ពាក់ស្លាកលេខកំពង់ចាម៣B7250និងឃាត់ខ្លួនមនុស្សចំនួនមនុស្ស៣នាក់ក្នុងនោះមានម្នាក់ឈ្មោះអួងប៊ូណាំត្រូវជាក្មួយប្រុសបង្កើតរបស់ឈ្មោះអឹងជាវឆាយនិងចាត់តាមនិតិវិធីច្បាប់ផងដែរ។

ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យថាករណីឈ្មួញឈើប្តឹងអ្នកកាសែតទៅប្រព័ន្ធតុលាការនោះជាការបំបាក់ស្មារតីនិងគំរាមដល់អ្នកសារព័ត៌មានផ្សេងទៀតកុំអោយចេះតែហ៊ានចុះផ្សាយពាក់ព័ន្ធនិងជំនួញឈើរបស់គេ។ដោយពួកគាត់ចាំមើល៍ថាតើលោកខៀវសុផានុរស្សចាងហ្វាងគេហទំព័រម្លប់សន្តិភាពមានវាសនាយ៉ាងក្រោយពីជាប់បណ្តឹងថៅកែឈើវ័យក្មេងដ៏មានឥទ្ធិពលខាងលើនោះ។

បើទោះបីយ៉ានេះក្តីលោកខៀវសុផានុរស្សបានថ្លែងថាលោកនៅតែមានជំនឿយ៉ាងមុតមាំចំពោះប្រព័ន្ធយុត្តិធម្មនិងមានក្តីសង្ឃឹមថាសាលាដំបូងខេត្តឧត្តរមានជ័យនិងលើកលែងការចោទលោក(ខៀវសុផានុរស្ស)ដោយយករបបសារសារព័ត៌មានជាគោលហើយបើកការសើុបអង្កេតឡើងវិញទាក់ទិននិងវិនាសកម្មព្រៃឈើដែលឈ្មួញខាងលើប្រព្រឹត្តកន្លងទៅផងដែរ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម