Wednesday, May 14, 2025
Header Banner

មនុស្សវិកលចរិតម្នាក់រត់ចូលឡានយីឌុបដែលកំពុងបោះពួយលឿនបណ្តាលឲ្យកិនស្លាប់នៅស្រុកជីក្រែង

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានលួចឡើងជិះរថយន្តដឹកប្រេង រួចចុះនៅកន្លែងត្រួតពិនិត្យបឋមនៅព្រំប្រទល់ស្រុកជីក្រែង ហើយបានរត់ចូលចំពាក់កណ្តាលឡានយីឌុប កិនបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៧និង១៥​ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១នៅលេីផ្លូវជាតិ៦ ចំណុចភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរបង្កឡេីងរវាងរថយន្តពណ៌ស ពាក់ស្លាកលេខកំពង់ធំ3A.2319 បានកិនបុរសម្នាក់ដែលរត់ចូលឡានចំពាក់កណ្តាលឡានយីឌុប បណ្តាលឲ្យកិនស្លាប់ចំនួនម្នាក់ មិនស្គាល់ អត្តសញ្ញាណ ជាមនុស្ស វិកលចរិត។ករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវរកសាច់ញាតិ ។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្នសមត្ថកិច្ចបានអូសយករថយន្តបង្កទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង​ដើម្បីបន្តនិតិវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម