ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ឈើគ្រញូង១ដើម នៅក្បែរភ្នំបាក់ខែង រងការកាប់បំផ្លាញ ពីសំណាក់បុគ្គលទុច្ចរិត យ៉ាងគគ្លើន។
សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកនេះថា នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃចន្ទ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ និយាមការ៤៨P :០៣៧៦០៨១ –១៤៨៤១១១ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចអារឈើ គ្រញូងចំនួន០១ដើម ទំហំមុខកាត់៖
-០.២០ម៉ែត្រx២ម៉ែត្រ ចំនួន០១ដុំ
-០.២០ម៉ែត្រ x០.៥០ម៉ែត្រ ចំនួន០១ដុំ
-០.១០ម៉ែត្រx១.៥០ ម៉ែត្រចំនួន០១ដុំ រួចធ្វើការគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថាបច្ចុប្បន្ន មន្រី្តឧទ្យានុរក្សបាននឹងកំពុងស្រាវជ្រាវ រកជនសង្ស័យ ដែលបានកាត់ដើមគ្រញូង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
មហាជនលើកឡើងថា សកម្មភាពកាប់ដើមឈើគ្រញូងនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានជនសង្ស័យលួចកាប់ជាបន្តបន្ទាប់យ៉ាងគគ្លើន ខណៈមន្ត្រីខ្លះហាក់មិនទទួលខុសត្រូវ ដោយឆ្លើយដាក់គ្នា៕ដោយ៖ភក្តី