Wednesday, May 14, 2025
Header Banner

អគ្គិភ័យឆាបឆេះផ្ទះឈើមួយខ្នងទាំងព្រឹកព្រលឹមនៅក្រុងបានលុង

រតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារទុស្សេខ្សែភ្លើង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧នឹង៥នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ០២២១ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ ណយ សាឃុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ។ទ្រព្យសម្បត្តិខូចខាតក្នុងករណីនេះ រួមមាន គ្រែប្រអប់ចំនួន០១, ថូផ្កាឆ្លាក់អំពីចំនួន០១គូរ,តុធម្មជាតិចំនួន០២, ឯកសារប្លង់ដីចំនួន០២ច្បាប់, សំបុត្របញ្ជាក់កំណើតចំនួន០៤ច្បាប់, ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២។ បើសរុបទំហំនៃការខូចខាតជាទឹកប្រាក់ប្រមាណជា ២០០០០ដុល្លារអាមេរិក។

បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឲ្យដឹងថា មូលហេតុ ដែលបណ្ដាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គិសនី ហើយផ្ទុះសេបណ្តាលអោយឆាបឆេះតែម្តង។ បន្ទាប់ពីទទួលដំណឹងករណីខាងលើ កម្លាំងការិយាល័យអគ្គិភ័យ នៃស្នងការរដ្ឋាននគរបាលខេត្ត បាន បានប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម