Thursday, November 21, 2024
Header Banner

កងពលធំអន្តរាគមន៍លេខ២ ប្រារព្ធទិវាដាំកូនឈើដើម្បីរួមចំណែកអភិរក្សព្រៃឈើ

សៀមរាប៖ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រារព្ធពិធីដាំកូនឈើចម្រុះចំនួន១១,៥០០ដើមក្នុងបរិវេណនៃទីបញ្ជាការកងពល។ ពិធីនេះបានប្រារព្ធធ្វើក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន មកពីបណ្តាអង្គភាពចំណុះ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ថា ការរៀបចំឲ្យមានពិធីនេះគឺដើម្បីចូលរួមចំណែកក្នុងការរក្សាព្រៃឈើ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។ សកម្មភាពនេះក៏ជាចលនាបំផុសឲ្យមានការចូលរួមដាំកូនឈើពីមហាជនគ្រប់មជ្ឈដ្ឋាន ដែលស្របនឹងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់គ្រប់គ្រងអភិរក្សធនធានព្រៃឈើ ទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ សូមបញ្ជាក់ជូនថា កូនឈើទាំង១១,៥០០ដើមនេះ គឺជាការឧបត្ថម្ភពីសំណាក់ រដ្ឋបាលព្រៃឈើខេត្តសៀមរាប និងអាជ្ញាធរអប្សារា រួមមានកូនឈើក្រញូង ឈើធ្នង់ ឈើគគីរ និងកូនឈើច្រេះ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម