Friday, November 22, 2024
Header Banner

ស្រវឹងស្រា.ស បែកគំនិត នាំគ្នាចាំគប់កញ្ចក់ឡានគេ ត្រូវនគរបាលស្រុកពួក ចាប់ខ្លួន

សៀមរាប៖ជនសង្ស័យចំនួន២នាក់ស្រវឹងស្រាស បែកគំនិតនាំគ្នាស្ទាក់ចាំគប់ឡានតាមផ្លូវរួចគេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកពួក ស្រាវជ្រាវរហួតឈានដល់ឃាត់ខ្លួន ទៅតាមបណ្តឹងរបស់ជនរងគ្រោះ។

ហេតុនេះកើតឡើងនៅវេលាម៉ោងប្រមាណជា០០ និង៣០នាទីយប់ ឆ្លងចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ ចំណុចលើស្ពានបាក់ផ្លូវជាតិ៦ ស្ថិតក្នុងដី ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ក្រោយទទួលសេចក្ដីរាយការណ៍ពីជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ញ៉យ រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិគ្រួស សង្កាត់ស្លក្រាម ក្រុងសៀមរាប រថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2P- 0827 បណ្ដាលឲ្យខូចខាត បែកកញ្ចក់រថយន្តទ្វារមុខខាងស្ដាំ ដែលមានដឹកអ្នករួមដំណើរចំនួន៣នាក់ទៀត ទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិ៦ (គ្មានរបួសមនុស្ស) ។កម្លាំងស្រុកពួក បានសហការជាមួយប៉ុស្តិ៍ចុះស្រាវជ្រាវដល់កន្លែងកើតហេតុកំណត់បានមុខសញ្ញា បានជាក់លាក់នៅមុខសញ្ញានិងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖ទី១.ឈ្មោះ ហាន់ ធិប ភេទប្រុស អាយុ១៨ឆ្នាំ, ទី២ឈ្មោះ ហុន ភូន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម ស្រុកពួក។ លោកបន្តថា ជនសង្ស័យ២នាក់គេបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តបទល្មើសខាងលើមែន ដោយពួកគេស្រវឹងស្រាស.មានគំនិតស្ទាក់គប់ចោលដុំថ្មទៅលើរថយន្តកំពុងចរាចរលើដងផ្លូវ ហើយឈ្មោះ ហាន់ ធិប ជាអ្នកយកដុំថ្មគប់ត្រូវកញ្ចក់រថយន្តជនរងគ្រោះ ឯឈ្មោះ ហុន ភូន បានកាន់ថ្មតែមិនបានគប់ទេ ក្រោយប្រព្រឹត្តពួកគេជិះម៉ូតូគេចទៅដេកផ្ទះរៀងខ្លួន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម