Friday, November 22, 2024
Header Banner

អង្គការACTរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មាន បែបសន្តិភាព ដល់អ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ចំនួន៣៣នាក់

សៀមរាប៖នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ នេះអង្គការACTបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មាន បែបសន្តិភាព ដល់អ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ចំនួន៣៣នាក់ស្រី៣នាក់ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងកញ្ញា ស្រី សុធារី ប្រធានអង្គការACTព្រមទាំងអស់លោកស្រីអមគណៈអធិបតីផងដែរ។

កញ្ញា ស្រី សុធារី ប្រធានអង្គការACT មានប្រសាសន៍ថា អង្គការACT ការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការសរសេរព័ត៌មានបែបសន្តិភាព ” នៅពេលនេះ ក្នុងគោលបំណង ចែករំលែកគោលគំនិតសន្តិភាព ទ្រឹស្ដីសន្តិភាព ទំនាស់ ឧបករណ៍វិភាគទំនាស់ សារព័ត៌មានហិង្សា ការដោះស្រាយ ទំនាស់តាមរយៈសារព័ត៌មានសន្តិភាព របៀបសរសេរព័ត៌មាន របៀបប្រមូលព័ត៌មាន ការវិភាគព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមនិងវិធីសាស្ត្រ នៃការប្រតិបត្តិសារព័ត៌មានបែបសន្តិភាព ជាមួយគ្នានេះដែរ គម្រោងប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាពនឹងរៀប ចំចងក្រងបណ្ដាញអ្នកសារព័ត៌មានបែបសន្តិភាព នៅតាមតំបន់គោលដៅ ដើម្បីធ្វើការចែករំលែកព័ត៌មាន និងពង្រឹងទំនាក់ទំនងក្នុងចំណោមសិក្ខាកាម ពិសេសស្វែងយល់លើការដាក់បញ្ចូលគោលគំនិត សន្តិភាពក្នុងសារព័ត៌មាន ដើម្បីកាត់បន្ថយហិង្សា តាមរយៈអត្ថបទព័ត៌មាន។កញ្ញាស្រី សុធារី បានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប ដែលបានរួមចំណែកក្នុងជួយសហការជាមួយអង្គការACT និងបានជូនពរឲ្យសិក្ខាកាមទាំងអស់ទទួលបានជោគជ័យក្នុងក្រេបជញ្ជក់ចំណេះដឹងឲ្យបានល្អ។ជាចុងក្នុងនោះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី “ ការសរសេរព័ត៌មានបែបសន្តិភាព ” នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង មានរយ:ពេលមួយថ្ងៃពេញ ដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់( ACT ) ដែលមានកញ្ញាស្រី សុធាវី ជានាយកា សហការរៀបចំដោយមន្ទីរព័ត៌មានខេត្ត និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញអ្នកសារព័ត៌មានក្នុងខេត្តចំនួន ៣៣នាក់ស្រី៣នាក់ ចូលរួម។ វគ្គបណ្តុះបណ្តាលនេះដែរ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានទាំងអស់បានយល់ដឹងអំពីការសរសេរព័ត៌មានបែបសន្តិភាព និងអនុវត្តន៍ឲ្យសមស្របតាមក្រមសីលធម៌វិជ្ជាជីវ: ដើម្បីជៀសវាងបញ្ហាទំនាស់ និងបញ្ហាប្រឈមនានា ដែលធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ ។លោកបានមានប្រសាសន៍ផ្តាំផ្ញើនិងផ្តល់យោបល់ដល់សិក្ខាកាមនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងអ្នកសម្របសម្រួលនៃអង្គការACT ដែលជាអង្គការក្រៅរដ្ឋាភិបាល មិនប្រកាន់និន្នាការនយោបាយ ដោយបានរួមចំណែកជួយយក្នុងសង្គម ដូចជាជួយដល់ស្រ្តី និងកុមារ ព្រមទាំងកាត់បន្ថយទំនាស់ក្នុងមូលដ្ឋាន និងជាពិសេសបានជួយផ្តល់ចំណេះដឹងដល់អ្នកកាសែត ឲ្យយល់ដឹងពីក្រមសីលធម៌និងវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន។ក្នុងនោះលោកក៏បានជូនពរឲ្យសិក្ខាកាមទាំងអស់ទទួលបានជោគជ័យក្នុងការក្រេបយកចំណេះដឹងនេះឲ្យបានផ្លែផ្កា ដើម្បីជួយផ្សព្វផ្សាយនៅក្នុងសង្គមបច្ចុបប្បន្ន និងសូមជួយផ្តល់ចំណេះទាំងនេះដល់បងប្អូនអ្នកសារព័ត៌មាន និងពលរដ្ឋឲ្យបានយល់ពីព័ត៌មានបែបសន្តិភាព៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម