Friday, November 22, 2024
Header Banner

ផឹកស៊ីជុំគ្នាខឹងជេរប្រពន្ធនិងនិយាយឌឺដង ក៏ទាញកាំបិទកាប់ បណ្តាលឲ្យរងរបួសធ្ងន់

សៀមរាប៖បុរស២នាក់អង្គុយផឹកស៊ីជុំគ្នារហូតស្រវឹងខឹងជេរប្រពន្ធនិងនិយាយឌឺដងដដែលៗពេក ក៏វាយនិងកាប់ បណ្តាលឲ្យរងរបួសធ្ងន់។ចំពោះជនដៃដល់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនជាក់ស្តែងតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៦និង០០នាទីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២០ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងនៅថ្ងៃទី១៤នេះថា ជនរងគ្រោះឈ្មោះ សួន សរិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិ/សង្កាត់ខាងលើ បានអង្គុយផឹកស្រា ជាមួយជនសង្ស័យឈ្មោះ ចេង ចិត្ត ពេលនោះជនរងគ្រោះឈ្មោះ សួន សារិទ្ធ បានឈ្លោះប្រកែក និងជេរបញ្ចោរប្រពន្ធរបស់គាត់ ហើយជនសង្ស័យឈ្មោះ ចេង ចិត្ត បាននិយាយឃាត់ជនរងគ្រោះមិនឲ្យជេរប្រពន្ធ ពេលនោះជនរងគ្រោះឈ្មោះ សួន សារិទ្ធ បានវ៉ៃទៅលើឈ្មោះ ចេង ចិត្ត ចំនួន០២ដៃ ត្រូវចំមុខ បន្ទាប់ពីវ៉ៃរួច ជនរងគ្រោះបាននិយាយទៅកាន់ឈ្មោះចេង ចិត្ត ថាបើអាហ្អែងខ្លាំងយកកាំបិតមកកាប់អញ្ញមក ដោយនិយាយពាក្យដដែល ពេលនោះឈ្មោះ ចេង ចិត្ត ក៏បានយកកាំបិតដែលនៅក្បែរខ្លួនស្រាប់កាប់ទៅលើជនរងគ្រោះឈ្មោះ សួន សារិទ្ធ ជាច្រើនកាំបិត បណ្តាលឲ្យឈ្មោះ សួន សារិទ្ធ រងរបួសជាច្រើនកន្លែង។ ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ភ្លាមៗ ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនឈ្មោះ ចេង ចិត្ត មកធ្វើការសួរនាំ។ ក្រោយពីការសាក សួរឈ្មោះ ចេង ចិត្ត បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសពិតប្រាកដមែន ហើយជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បច្ចុប្បន្នករណីនេះត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម