Wednesday, February 5, 2025
Header Banner

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុងមួយថ្ងៃនៅទូទាំងពិភពលោក

អន្តរជាតិ៖របាយការណ៍អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦ ៣៦១នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់គឺចំនួន២៧២ ៨៥៨នាក់នៅជុំវិញពិភពលោក ដែលនេះបើយោងតាម Worldometer។ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២១លាននាក់គឺចំនួន ២១ ០៧៩ ៣០៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង៧៥ម៉ឺនាក់គឺចំនួន ៧៥៣ ៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ជិត១៤លាននាក់គឺចំនួន ១៣ ៩១១ ៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ នេះ ។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ជាង១ពាន់នាក់ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១០០៦នាក់ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម