សៀមរាប៖យោងតាមផេកហ្វេសបុករបស់ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ខែសីហានេះថា សូមអរគុណដល់ បងប្អូនម្ចាស់រ៉ឺម៉កកង់បី តាក់ស៊ី និងPassApp ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរណ៍សម្រាប់ថ្ងៃ “សម្រាកសៀមរាប” ខាងមុខនេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមកុំភ្លេច ៣ចំណុចដូចខាងក្រោម៖ 1.កុំភ្លេច ត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា 2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) 3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩) #សៀមរាបផ្ទះខ្ញុំ #រដ្ឋបាលខេត្តសៀមរាប #កក្រក #សសយក #អនាម័យ #សុវត្ថិភាព #កីឡា #វប្បធម៌ #សាសនា #កសិផល #ម្ហូបអាហារ #សិល្បះ #កម្សាន្ត #ផ្សងព្រេង #សម្រាក #ខេត្តសៀមរាប