Friday, November 22, 2024
Header Banner

លោកគង់ ប៊ឹប និងក្រុមគ្រួសារព្រមទាំងសប្បុរសជន បាននាំយកថវិកាចំនួន២០លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

សៀមរាប៖ដោយមើលឃើញនៅកង្វះថវិកានិងការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០លោក គង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវនិងក្រុមគ្រួសារព្រមទាំងសប្បុរសជននានាបាននាំយកថវិកាចំនួន២០លានរៀល គត់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។លោកគង់ ប៊ឹប បានឲ្យដឹងថា ខ្ញុំបាទនិងគ្រួសារព្រមទាំងបុត្រ រួមជាមួយបងៗ បាននាំយកថវិកាផ្ទាល់ខ្លួន និង ថវិកាដែលបងប្អូនចូលរួមហើយ និងមិនបានអញ្ជើញមក សរុបចំនួន ២០លានរៀល មកជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងនោះរួមមាន៖ ខ្ញុំបាទគង់ ប៊ឹបនិងគ្រួសារ ១០លាន និង ១២ម៉ឺនរៀល បងស្រី គង់ លី ៤លានរៀល ឧបាសក ទូច តិក ឧបាសិការ គង់ អឿម ៤លានរៀល ឧបាលិការ គង់ សាអ៊ុន ១លានរៀល ឧបាសក ង៉ាម ឈិន ឧបាសិការ គង់ អ៊ី ៤០ម៉ឺនរៀល រួមនិងបងប្អូនដែលបានចូលរួម ផងដែរ ដើម្បីយកថវិកាមកជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពផ្ដល់សេវាពិនិត្យព្យាបាលកុមារកម្ពុជានៅក្នុងមន្ទីេពទ្យកុមារអង្គរ ខេត្តសៀមរាប។ សូមបញ្ជាក់ថា មន្ទីពេទ្យកុមារអង្គរ បង្កើតឡើងដោយស្ថាបនិកជនជាតិជប៉ុន ដែលមានសេវាពិនិត្យព្យាបាលជំងឺទូទៅ និង ឯកទេសដល់កុមារកម្ពុជាប្រមាណជាង ១៨ម៉ឺនករណីក្នុងមួយឆ្នាំៗប្រកបដោយគុណភាព និង ក្ដីមេត្តា ករុណា ដោយឥតគិតកម្រៃ ចាប់ពីឆ្នាំ១៩៩៩មកម្លេះ។(យើងរួមគ្នាខ្មែរត្រូវតែជួយខ្មែរ)។គួរបញ្្ជាក់ថា បច្ចុប្បន្ននេះមន្ទីរពេទ្យកុមារអង្គរ​ខេត្តសៀមរាប កំពុងដង្ហោយរកជំនួយបន្ថែមខណៈអ្នកជំងឺច្រើនហើយជំនួយនៅមានកម្រិតទាប។ដូច្នេះហើយបានជាខាងថ្នាក់ដឹកនាំមន្ទីរពេទ្យកាលពីពេលកន្លងទៅបានស្នើឲ្យសប្បុរសជននានាមេត្តាជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យនេះផង៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម