Friday, November 22, 2024
Header Banner

សម្រាកសៀមរាប ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជាបញ្ចប់ថ្ងៃទី១ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ នៅសល់២លើកទៀតប៉ុណ្ណោះ

សៀមរាប៖យោងតាមផេករបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត​ ២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរនៃក្រុងសៀមរាប ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ​ ៣១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា​ ព្រឹត្តិការណ៍នេះដែរ( សម្រាកសៀមរាប ) មានរៀបចំកម្មវិធីជិះកង់ចំនួន​ ៣លើក ក្រោមប្រធានបទ ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមប្រមាណ ២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ។ លោក លាង ឆុង សមាជិកក្រុមជិះកង់សុខភាពសៀមរាបអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា៖ កម្មវិធីនេះរួមមាន​ ៣លើក លើកទី១​ ថ្ងៃទី១៦ លើកទី២​ ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨ និងលើកទី៣​ ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២០ ។ លោកចាប់អារម្មណ៍ថា នេះគឺជាកម្មវិធីជិះកង់ដើម្បីមនុស្សធម៌ ។ ថវិកាដែលបានមកពីការចុះឈ្មោះដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌នៃកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។ ដំណើរជិះកង់លើកទី១នេះ ត្រូវបានជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទតាព្រហ្ម បន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ ឆ្ពោះទៅប្រាសាទព្រះខ័ន្ធ និងបញ្ចប់នៅព្រះលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជម្ងឺកូវីដ១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ។ អ្នករៀបចំកម្មវិធី បានប៉ាន់ប្រមាណថា កម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា លើកទី២ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នឹងមានអ្នកចុះឈ្មោះចូលរួមច្រើនជាងលើកទី១ ។ កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ នៅមានមគ្គុទេសក៍ទេសចរណ៍ ធ្វើបង្ហាញជូនផងដែរ៕ #សៀមរាបផ្ទះខ្ញុំ #សម្រាកសៀមរាប #រដ្ឋបាលខេត្តសៀមរាប #សាខាកាកបាទក្រហម #សសយក #មោះមោះមកសម្រាកសៀមរាប#

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម