កំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអោយដឹងថា រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំបម្រុងទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់យោធិន នៃកងរាជអាវុធហត្ថខេត្ត នៅឣគារកងឣន្តរាគមន៍(ខាងត្បូងជាប់មាត់ស្ទឹង) ។ ទីតាំងខាងលើគឺដើម្បីឣាចធានាក្នុងការសម្រាកព្យាបាលជំងឺកូវីដ-១៩ បានចំនួន ៦៨នាក់ និងរៀបចំទីតាំងធ្វើចត្តាឡីស័កចំនួន ០១កន្លែង ដោយក្នុងនោះមានរៀបចំតបណ្តាញឣគ្គិសនីទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់និងទីតាំងទាំង០២ខាងលើ បានរៀបចំមាន គ្រែ មុងភួយ ខ្នើយ សរុបចំនួន ៩០ឈុត។ ហើយក៏មានត្រៀមសម្ភារ:ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖ ទូរបាញ់សម្លាប់មេរោគធុងបាញ់ថ្នាំសម្លាប់មេរោគស្ពាយនៅខ្នង ឧបករណ៍វាស់សម្ពាធឈាម ឧបករណ៍វាស់ជីបចរ ឧបករណ៍វាស់កម្តៅ ខោឣាវការពារ ម៉ាស់ ឣាល់កុល ជេល សាប៊ូលាងដៃឣាចធានាក្នុងការប្រើប្រាស់គ្រប់គ្រាន់ និងរថយន្តសង្គ្រោះបំពាក់ឧកស៊ីហ្ស៊ែនផងដែរ។