ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្រេចឃាត់ខ្លួន លោក K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការប្រព្រឹត្តហិង្សា មិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តលើស្ថាប័នតុលាការ។
សូមជម្រាបថា លោក ឃឿន សុខឡា ហៅ K01 បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានផ្ទុះការចែកចាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ ដោយក្នុងនោះបានបង្ហាញសកម្មភាពរបស់លោកទះកំផ្លៀងទៅលើយុវជនម្នាក់៕




