ខេត្តកំពង់ឆ្នាំង៖ ក្រោយពីបាត់ខ្លួនអស់រយៈពេល ១៣ថ្ងៃ ពេលនេះសពបុរសរងគ្រោះត្រូវបានគេប្រទះឃើញអណ្ដែតនៅក្នុងទឹកទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ ជាប្រធានក្រុមតន្ត្រីសម័យ មានទីលំនៅក្នុងភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវឃាតករសម្លាប់នៅក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែកបុរសជាឃាតករត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ ឃាតករឈ្មោះ ឈុន ឌីនឿនអាយុ៣៥ឆ្នាំ ជាអ្នករត់តុ ក្នុងហាងខារ៉ាអូខេ មួយកន្លែងនៅក្នុងក្រុងកំពង់ឆ្នាំង។ តាមរបាយការណ៍ បុរសរងគ្រោះត្រូវបានឃាតករខាងលើសម្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ២០២១ វេលាម៉ោង៤ទៀបភ្លឺ រួចជនដៃដល់ជាឃាតករបានដឹកសពតាមរថយន្តរបស់ជនរងគ្រោះយកទៅច្រកការ៉ុងនៅស្រុកឧដ្ដុង្គ ហើយដឹកសពបន្តយកទៅទម្លាក់ចោលនៅក្នុងព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង៨យប់ថ្ងៃដដែល។
សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានពិនិត្យរកអត្តសញ្ញាណហើយបានត្រូវកូនចៅមកទទួលយកមកតម្កល់ទុកនៅក្នុងលំនៅដ្ឋានដើម្បីធ្វើបុណ្យទៅតាមប្រពៃណីនៅខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន ជនដៃដលជឃាតករត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីនិងបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖កង្រី