ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៨១នាក់, ករណីជាសះស្បើយ ចំនួន ៨១៥នាក់, និងករណី ស្លាប់ ចំនួន ២១នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ២៥៩នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៦០,៩៥៩នាក់, ជាសះស្បើយសរុប៖ ៥២,៤៧៥នាក់, ករណីស្លាប់សរុប៖ ៩០២នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ៤,៥៥៤នាក់ ៕