Friday, November 22, 2024
Header Banner

មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី មានទំនាក់ទំនងកាន់តែខ្លាំងនៅទិវារំដោះកូរ៉េ

អន្តរជាតិ៖យោងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាងបានរាយការណ៍ថា នៅថ្ងៃសៅរ៍ម្សិលមិញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានផ្លាស់ប្តូរការស្វាគមន៍គ្នាដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការរំដោះកូរ៉េពីប្រទេសជប៉ុន ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឲ្យដឹងថា នៅក្នុងសាររបស់ពួកគេ បុរសទាំងពីរបានបង្ហាញនូវបំណងពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀតដោយផ្អែកលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅទីក្រុង Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ីកាលពីខែមេសា ឆ្នាំមុន ។ យោងតាម ​​KCNA បានឲ្យដឹងថា លោក គីម បាននិយាយនៅក្នុងសាររបស់លោកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកើនឡើងជាលំដាប់ក្នុងកម្រិតខ្ពស់មួយដោយផ្អែកលើកិច្ចព្រមព្រៀងកំពូលដែលសម្រេចបានកាលពីខែមេសាឆ្នាំមុន ។ លោក គីម ក៏បានជូនពរដល់លោក ពូទីន ឲ្យទទួលបានជោគជ័យកាន់តែធំនៅក្នុងការងារប្រកបដោយការទទួលខុសត្រូវរបស់លោកសម្រាប់ការកសាងប្រទេសរុស្ស៊ីដ៏មានឥទ្ធិពល និងភាពរុងរឿងរបស់ប្រជាជនខ្លួន ។ KCNA បានដកស្រង់សម្តីលោក ពូទីន ដែលនិយាយថា កិច្ចព្រមព្រៀងកូរ៉េខាងជើង-រុស្ស៊ីចាប់ពីឆ្នាំមុនរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងនៅទូទាំងតំបន់អាស៊ីភាគឦសានមួយនេះ ។ គួរបញ្ជាក់ថា លោក គីម បានធ្វើដំណើរទៅកាន់ទីក្រុងព្រំដែន Vladivostok ប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយលោក ពូទីន ហើយបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម