Friday, November 22, 2024
Header Banner

នគរបាលខេត្តសៀមរាបឃាត់ខ្លួន ជនវិបល្លាសម្នាក់ចូលទៅរុញរូបព្រះអង្គចេកព្រះអង្គចម

សៀមរាប៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ឃាត់ខ្លួនជនវិបល្លាស ម្នាក់ករណីបទប៉ុនប៉ងធ្វើឲ្យខូចខាតសម្បត្តិវប្បធម៌​ដោយបានរុញរូបសំណាកព្រះអង្គចេកព្រះអង្គចម ដែលពលរដ្ឋគ្រប់មជ្ឍដ្ឋានគោរពបូជានោះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង២៦នាទីថ្ងៃទី ១៦ខែសីហាឆ្នាំ២០២០ នៅចំនុចព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងកររងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប បានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់ព្រះអង្គចេកព្រះអង្គចម តែត្រូវបានលោកអាចារ្យចំនួន៣រូបចូលទៅឃាត់រួចរូបគេក៏បានរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមស្រាវជ្រាវនិងចាប់ខ្លួនសារភាពថាពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម