កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្ន ផ្សារលើ ក្នុងភូមិសាស្ត្រ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះទៅ រហូតមានសេចក្តីសម្រចថ្មី។