អន្តរជាតិ៖ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេបំផុត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទ ទី១៧ ខែសីហាម្សិលម៉ិញនេះ គឺមានមនុស្សឆ្លងថ្មីចំនួន ៥៨ ១០៨នាក់ និងមនុស្សស្លាប់ថ្មីចំនួន ៩៦១នាក់ ដែលជាចំនួនមនុស្សឆ្លងថ្មី និងមនុស្សស្លាប់ថ្មីប្រចាំថ្ងៃច្រើនជាងសហរដ្ឋអាមេរិក ដែលឈរក្នុងលំដាប់លេខ១ និងប្រទេសប្រេស៊ីល ដែលឈរក្នុងលំដាប់លេខ២ ដែលមានមនុស្សឆ្លងសរុប និងស្លាប់សរុបច្រើនជាងគេ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សឆ្លងថ្មីនៃវីរុសCovid-19មានចំនួន ២១២ ៦៣០នាក់ និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល១ថ្ងៃដូចគ្នាដោយសារវីរុសនេះមានចំនួន ៤៥៣៣នាក់ នៅជុំវិញពិភពលោក ។ សូមជម្រាបជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជិត ២២លាននាក់ហើយ គឺចំនួន ២១ ៨២៦ ៤៤៧នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង ៧៧ម៉ឺននាក់ គឺចំនួន ៧៧៣ ០៧២នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ជិត១៥លាននាក់ គឺចំនួន ១៤ ៥៦៤ ១៨៣នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ៕