Friday, November 22, 2024
Header Banner

អភិបាលខេត្តចុះត្រួតពិនិត្យនិង អនុញ្ញាតឲ្យបន្តបើកតែត្រូវពង្រឹងការអនុវត្តវិធានការកូវីដនៅផាប់ស្ត្រីត ក្រោយខេត្តផ្អាកបណ្តោះអាសន្នកាលពីរាត្រីម្សិលមិញ

សៀមរាប៖យោងតាមផេករបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅយប់ថ្ងៃទី១៨នេះថា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យ រៀបចំកែលំអរ និងពង្រឹងការរៀបចំវិធានការការពារជំងឺកូវីដ១៩ ក្រោយរដ្ឋបាលខេត្តបានផ្អាកជាបណ្តោះអាសន្នកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយសារមានបងប្អូនបានចូលរួមលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី។ ក្រោយការចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានអនុញ្ញាតឲ្យបន្តបើកដំណើរការ ដោយបានណែនាំដូចខាងក្រោម៖ ១. សម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កំដៅ ការពាក់ម៉ាស់ និងការលាងសំអាតដៃដោយអាល់កុលជាដើម។ ២.កែសម្រួលការប្រគុំតន្ត្រីដើម្បីជៀសវាងឲ្យមានការប្រមូលផ្តុំច្រើន និងម្ចាស់អាជីវកម្មដ្ឋាននីមួយៗ ត្រូវពង្រឹងកម្រិតខ្ពស់អនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។ គណៈកម្មការរៀបចំ និងរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម