Monday, July 7, 2025
Header Banner

សមត្ថកិច្ចប្រទេសថៃចាប់អាវុធទំនើបៗជាច្រើនដើម ដែលដាក់បង្កប់ក្នុងជីគីមី បម្រុងដឹកចេញក្រៅប្រទេស

បរទេស៖យោងតាមប្រភពព័ត៌មាន នៃប្រទេសថៃ បានឲ្យដឹងថា កាំភ្លើងយន្ត និងអាវុធសម្រាប់ធ្វើសឹកសង្គ្រាមចំនួន ៣៥ ដើម ត្រូវបានទាហានឈុតខ្មៅការពារព្រំដែនលេខ ១៣ សហការជាមួយអង្គភាពគយ និងរដ្ឋាករ ខេត្តណងខាយ ចាប់បាននៅក្បែខ្សែបន្ទាត់ព្រំដែន ដែលជនទុច្ចរឹតលួចដាក់បង្កប់ក្រោមជីគីមី និងដឹកតាមរថយន្តធំ។

ការឃាត់នេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទី ថ្ងៃត្រង់ នៅចំណុច លើស្ពានមិត្តភាព ថៃ-ឡាវ (ទី១) ស្ថិតក្នុងស្រុកមឿង ខេត្តណងខាយ ប្រទេសថៃ។

ព័ត៌មានក្នុងស្រុកថៃបានបញ្ជាក់ថា រថយន្តដែលប្រព្រឹត្តបទល្មើសនេះម៉ាក
HINO ពាក់ស្លាកលេខ ណងខាយ ៧០-១៩៣៨ ដោយនៅលើរថយន្តមានដឹកជីគីមីសម្រាប់របរកសិកម្មចំនួន ៣០០ ការ៉ុង ដោយសារតែជីនេះមិនបានបង់ពន្ធ ហើយកំពុងនាំចេញក្រៅប្រទេសផងនោះ ទើបកម្លាំងអង្គភាពគយតាមស្ទាក់ចាប់ លុះពេលរើពិនិត្យក៏ប្រទះឃើញអាវុធទំនើបៗចំនួន ៣៥ ដើម ដែលត្រូវបានគេដាក់បង្កប់នៅពីក្រោមជីដោយបច្ចុប្បន្នអាវុធទាំងនេះត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តណងខាយ ដើម្បីស្រាវជ្រាវរកប្រភព៕ ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម