Friday, November 22, 2024
Header Banner

នគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ករណីលួចកាច់សោរម៉ូតូរបស់គ្រូបង្រៀននៅក្រុងសៀមរាប

សៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀម រាប ស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួន ករណីលួចកាច់សោរម៉ូតូរបស់គ្រូបង្រៀនជនជាតិកូរ៉េ នៅក្នុងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៤និង២០ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងអំពីករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោរកម៉ូតូ) ។លោកបន្តថានៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២០វេលាម៉ោង១៤និង២០នាទីស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប មានជនរងគ្រោះឈ្មោះlee ILHOON ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិកូរ៉េខាងត្បូងមុខរបរគ្រូបង្រៀនក្នុងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព មានទីលំនៅស្នាក់នៅភូមិវត្តស្វាយសង្កាត់សាលាកំរើកក្រុង-ខេត្តសៀមរាប បានមកប្តឹងរាយការណ៍ថា នៅពេលដែលខ្លួនបានមកដល់កន្លែងធ្វើការ នៅក្នុងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាពស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ 2017ផ្លាកលេខសៀមរាប1V-7648 លេខតួ+ម៉ាស៊ីន9798357នៅកន្លែងធ្វើការ ហើយពេលខ្លួនចេញពីធ្វើការ មករកម៉ូតូក៏មិនឃើញ ។ ក្រោយពីទទួលបណ្តឹងកម្លាំងនករបាលមូលដ្ឋានបាននាំយកជនសង្ស័យខាងលើមកសួរនាំ ដោយមានសាក្សីបានប្រាប់សមត្ថកិច្ចថា ឃើញជនសង្ស័យអូសម៉ូតូខាងលើ ចេញពីអង្គការខាងលើមកសូរនាំ។ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាលួចឆ្កឹះសោរលួចយកម៉ូតូជនរងគ្រោះពិតមែន។ បច្ចុប្បន្នករណីនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម