សៀមរាប៖នគរបាលប៉ុស្តិ៍ស្លក្រាម បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីទុស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ឋអស់១ខ្នង។មន្ត្រីដដែលបន្តថា ម្ចាស់ផ្ទះឈ្មោះ ឃុន ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ ។មន្ត្រិីដដែលបញ្ជាក់ទៀតថា ករណីនេះបណ្តាលឲ្យរងការចូខាត ផ្ទះឈើមួយខ្នងជញ្ជាំងក្តាប្រក់ស័ង្កសីប្រវែង៥×៧ម៉ែត្រ(ខូចខាតទាំងស្រុង) លុយខ្មែរ ២០ ម៉ឺនរៀល លុយដុល្លារ ២២០០ ដុល្លារ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។នៅក្នុងការពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អាជ្ញាធរអប្សរា០២ គ្រឿង ឡានពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថក្រុង០១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ឡានអាជ្ញាធរអប្សរា០២ឡាន ឡានស្នងការនគរបាលខេត្ត០១ឡាន។ពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោង ១៦និ៣០នាទី ។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ប្រភពបានឲ្យដឹងថា ទីតាំងខាងលើមានផ្លូវតូចចង្អៀត ទើបឡានឡានទឹកធំៗចូលមិនរួច៕