Friday, November 22, 2024
Header Banner

ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនានៅរមណីដ្ឋានអង្គរ បានជិត៦ម៉ឺននាក់ ឯក្នុងខេត្តទាំងមូលបានជិត១០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនេះ!

សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ៥៧,៧៣៥នាក់ ខណៈភ្ញៀវទេសចរដែលទៅទស្សនានៅទូទាំងខេត្តសៀមរាបមានចំនួន ៩០,៤៨៥នាក់។ យោងតាមតួលេខរបស់គ្រឹះស្ថានអង្គរ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ពីស្ថិតិភ្ញៀវទេសចរសរុបដែលទៅទស្សនារមណីយដ្ឋានអង្គរទាំង ៥៧,៧៣៥នាក់នោះ ដូចខាងក្រោម៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១២,៧៤៧នាក់ និងភ្ញៀវអន្តរជាតិ ២៣៤នាក់។ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១៦,៨៣៦នាក់ និងភ្ញៀវអន្តរជាតិ ៥០៤នាក់។ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ២៦,៨៤៦នាក់ និងភ្ញៀវអន្តរជាតិ ៥៦៨នាក់។ ទោះជាយ៉ាងនេះក្តី គេង្គេតឃើញអាជ្ញាធរខេត្តសៀមរាប ទាំងមូល បានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប និងសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលបានទៅទស្សនារមណីយដ្ឋានអង្គរ ព្រមទាំងចូលរួមសកម្មភាពពង្រឹងវិធានការការពារជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់ផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម