Sunday, November 24, 2024
Header Banner

ជំងឺដុំពកស្បែកសត្វគោក្របី គឺព្យាបាល​ជាសះស្បើយបាន ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗរបស់មន្ត្រីជំនាញ

ខេត្តសៀមរាប៖នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា ជំងឺ​ដុំពក​លើស្បែក​សត្វគោក្របី គឺបង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​ វាងាយ​ស្រួល​ក្នុងការព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន ខណ:បើសិនម្ចាស់វាឧស្សាហ៍​ងូតទឹក ដាក់​ចំណី និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ជុំវិញ​ក្រោល។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ព្រំ វិច ប្រធាន​ការិយា​ល័យ​ផលិតកម្ម និង​បសុព្យាបាល​ការិយា​ល័យ​ផលិតកម្ម និង​បសុព្យាបាល​ការិយា​ល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប ក៏បានប្រាប់ផងដែរថា ជំងឺ​ដុំពក​ស្បែក​គោក្របី​នៅ​ខេត្ត​សៀមរាប បានព្យាបាល​ជា​សះស្បើយ​ស្ទើរ​តែ ១០០% បើគិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ២០២១នេះ។ លោកបន្តថា ជំងឺនេះ​បង្ក​ឡើង​ដោយ​វីរុសម្យ៉ាងឈ្មោះ (Poxviridae) ប៉ុន្តែ​, ងាយ​ស្រួល​ក្នុងការព្យាបាលទេ បើ​ម្ចាស់ ធ្វើ​ការ​ងូត​ទឹក​ឱ្យ​សត្វ​គោក្របី​ទាំងនោះញឹក​ញាប់ និងដាក់​ចំណី​ឱ្យ​ពួកវា​គ្រប់​គ្រាន់​ យ៉ាង​យូរ ២ទៅ៣ថ្ងៃប៉ុណ្ណោះ នឹង​ជា​សះស្បើយមិនខាន «ការ​ព្យាបាល នៅពេល​សត្វ​ក្តៅ​ខ្លួន​ គឺយើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឱ្យ​វា ដាក់ទឹក ដាក់ចំណី​ឱ្យបានគ្រប់​គ្រាន់ ហើយកុំ​លែង​វាអោយសោះ ននិងត្រូវដាក់ក្នុងក្រោល​ឱ្យ​បានត្រឹម​ត្រូវ ថែ​ទាំ​ សម្អាត​ក្រោល ដោយបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅជុំវិញផង»។ ហើយលោក ព្រំ វិច ក៏បញ្ជាក់​ទៀតថា គេ​អាច​ធ្វើ​ការ​ព្យាបាល​ជំងឺ​ដុំពកស្បែកគោក្របីនេះ​ដោយ​ការពារ​ទប់​ស្កាត់​ជំងឺ​ឱកាស​និយមមួយចំនួន និង​ដំបៅ​រលួយ​ផ្សេងៗ និង​មាន​ប្រភេទ​ថ្នាំមួយ​ចំនួន​អាចប្រើសម្រាប់​ព្យាបាល​ដូចជាថ្នាំ÷ Pracetamole, Dexametasone, Amoxiciline, Chlorazone, Bactrim និង Methylen blu ផងដែរ។ ពោលគឺថា៖ «បើ​សត្វ​វា​ក្តៅ​ខ្លួន​ យើង​ប្រើ​ថ្នាំប្រភេទ Pracetamole បើវា​ឡើង​ស្បែក​អាឡែក​ស៊ី​ យើង​អាច​ប្រើ​ពពួកថ្នាំ Dexametasone ហើយ​បើ​សិន​ជាវាមាន​ដំបៅ យើង​អាច​ប្រើ​ពពួកថ្នាំ Methylen blu ដែល​យើង​ហៅ​ថា​ “ថ្នាំ​ខៀវ” សម្រាប់​លាប ដែល​អាច​រក​បាន​នៅ​កន្លែងពេទ្យ​សត្វ ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ»។ បើ​តាម​ការ​បញ្ជាក់​របស់​លោក ព្រំ វិច គិត​ចាប់​ពី​ខែ​ឧសភា ដល់​ថ្ងៃទី​២១ ខែសីហានេះ សភាព​ជំងឺ​ដុំពក​ស្បែក​គោ​ក្របីដែល​កើត​ឡើង​រប៉េះរប៉ោះ នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប មាន​សត្វ​គោក្របីឈឺ​សរុប ៦៨៣ក្បាល ព្យាបាល​ជាចំនួន ៦៦៧​ក្បាល កំពុង​ព្យាបាល​ចំនួន ៤៧ក្បាល និង​ងាប់​ចំនួន ៦​ក្បាល។ បើ​តាម​ការអោយដឹងពីលោក​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលខេត្ត​សៀមរាប ជំងឺ​ដុំពកនេះ​ មាន​សភាព​ស្រដៀង​ទៅ​នឹង​ជំងឺ​អុដ​ស្វាយ​ ដែលកើត​លើ​មនុស្ស​ដែល​នាំ​ឱ្យ​មាន​កន្ទួល ឡើង​ដំបៅ​ពេញ​ខ្លួន ទាមទារ​អោយមានការ​ថែទាំ​អនាម័យ​ ងូត​ទឹក​ញឹក​ញាប់ ហើយសត្វ​ល្អិត​បឺត​ជញ្ជក់​ឈាម មូស របោម រុយ ស្រួយ ដង្កែ ទាំងនេះជា​ភ្នាក់ងារ​ចម្លង​ជំងឺ ចំណែក​ការ​ចល័ត​សត្វ​ឈឺ​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការ​ស៊ី​ចំណី​ជុំ​គ្នា ក៏ជា​មូល​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាលផងដែរ។ យ៉ាង​ណា​ក៏​ដោយ ជំងឺ​នេះ​មិន​ឆ្លង​ពី​សត្វ​គោក្របី​មក​មនុស្ស ឬ សត្វ​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ។ មន្ត្រី​បសុពេទ្យ អគ្គនាយកដ្ឋាន ខេត្ត/ស្រុក និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ អនាម័យ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ដល់​កសិករ​ម្ចាស់​សត្វ​ចំនួន ១២០០គ្រួសារ និង​បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាមក្រោល​ចិញ្ចឹម​សត្វ​បាន​ជាច្រើន​កន្លែង និង​ផ្តល់​បសុ​ឱសថ សម្ភារ បរិក្ខារ បសុពេទ្យ​ដល់​ភ្នាក់​ងារ​សុខភាព​សត្វ​ភូមិ​តាម​បណ្តា​ស្រុក​សម្រាប់ជួយ​ដល់​ប្រជាពលរដ្ឋ​ផងដែរ៕ ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម