Friday, November 22, 2024
Header Banner

​ភ្ញៀវ​ទេសចរ​ណ៍ជាតិនិងអន្តរជាតិ មកកម្សាន្តនៅខេត្តរតនគិរី ​រយៈពេល​៤​ថ្ងៃ​មាន​ចំនួនជិត៥ម៉ឺននាក់​​

រតនគិរី ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ បាន​ធ្វើ​ដំណើរ​មកលេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​ក្នុង​រយៈ​ពេល​ នៃ​ការ​ឈប់​សម្រាក​សង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ រហូត​ធ្វើ​ឲ្យ​ខេត្ត​រតនគិរី​ប្រឈម​កង្វះ​សេវាកម្ម​ស្នាក់នៅ ខណៈ​សណ្ឋាគារ ​ផ្ទះសំណាក់ ​មាន​ប្រមាណ​ជាង​១០០០​បន្ទប់ ទទួលភ្ញៀវ​ពេញ​ទាំងអស់​។​ភ្ញៀវទេសចរណ៍ម្នាក់ដែលធ្វើដំនើរមកពីភ្នំពេញបានសម្ដែង​ពី​អារម្មណ៍​សប្បាយ​រីករាយ​ ដោយ​បាន​មកលេង​ក្នុង​ខេត្ត​រតនគិរី​ជា​លើក​ទី​១។ ក្នុងនោះ ​ក៏បាន​ឃើញ​ពី​ភាព​ស្រស់​ស្អាត ​នៃ​រមណីយដ្ឋាន​ធម្មជាតិ​នានា ​ជាពិសេស​បឹង​យក្ខ​ឡោម​តែម្ដង​។​ ​ដោយឡែក​ ទាក់ទង​នឹង​សេវាកម្ម​ស្នាក់នៅ​ និង​សេវាកម្ម​ម្ហូបអាហារគាត់ បាន​លើកឡើងថា ពួក​គាត់​អាច​ទទួលយកបាន​ គឺ​រៀបចំ​បាន​ស្អាត​ល្អ​ ប្រកបដោយ​បរិស្ថាន​ស្អាត អនាម័យ​ល្អ​ និង​តម្លៃ​សមរម្យ​។ ជាពិសេស​នោះ​ វិធានការ​សុខាភិបាល​ បង្ការ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ឃើញ​មាន​គ្រប់​ទីកន្លែង​រមណីយដ្ឋាន​តែម្ដង​ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ទូទៅ​មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ផង​ដែរ។​ ​លោក​ ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃទី​២០​ ខែ​សីហា​ឆ្នាំ​២០២០​ថា​ លោក​ពិតជា​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ ​ជាក់ស្ដែង​ក្នុង​រយៈពេល​៤​ថ្ងៃ​ ​គិត​តែមួយ​ថ្ងៃទី​២០ ​ខែសីហា​ ឆ្នាំ​២០២០​​ ភ្ញៀវ​ទេសចរ​មាន​ចំនួន ​១០.២២៨ ​ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤៦​នាក់​។ សរុប​ភ្ញៀវ​ទេសចរ​ជាតិ​រយៈពេល​៤​ថ្ងៃ​(១៧-១៨-១៩-២០ )​មាន​ចំនួន​៤២.៣៨៧​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៧០​នាក់​ផង​ដែរ​៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម