Friday, November 22, 2024
Header Banner

លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ដឹកនាំកម្លាំងចុះសួរសុខទុក្ខកងកម្លាំងជួបគ្រោះថ្នាក់ចរាចរណ៍

សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានដឹកនាំកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា នាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង៣០នាទី នៅខាងកើតផ្សារលើបណ្តាលអោយរបួសធ្ងន់បាក់ឆ្អឹងជំនី ៦កាំ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេឌីខែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកកន្រ្តកផ្លែឈើ ថវិកា និងមតិផ្តាំផ្ញើសួរសុខទុក្ខរបស់លោកស្នងការ ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីនៃការិយាល័យផ្សព្វផ្សាយអប់រំជូនដល់លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារទុកសម្រាប់សម្រាកបន្ទុកថ្លៃព្យាបាល។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងបានផ្ដាំផ្ញើលោកវរសេនីយ៍ទោ ឲ្យខិតខំយកចិត្តទុកដាក់ព្យាបាលជម្ងឺ និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិវិញ ។ ជាចុងក្រោយ លោកវរសេនីយ៍ទោ សៅ សុវណ្ណរ៉ា និងក្រុមគ្រួសារបានគោរពថ្លែងអំណរគុណ និងជូនពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: ចំពោះលោកស្នងការនគរបាលខេត្តសៀមរាប ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះមន្ត្រីដែលជួបការលំបាក ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម