សៀមរាប៖កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសហការជាមួយនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងកម្លាំងនគរបាលស្រុកពួក បានឃាត់រថយន្តកូរ៉េដឹកទាចំនួន២គ្រឿងបង្កប់ឈើគ្រញូងបម្រុងលោតឆ័ត្រ។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ប្រតិបត្តិការបង្ក្រាបនេះដោយមានបទបញ្ជារពីឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងលោកវរសេនីយ៍ឯកជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉េងសំណាង នាយរងការិយាល័យនគរបាលប្រឆំាង បទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងកម្លាំងអធិការនគរបាលស្រុកពួក។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានសហការគ្នាបង្ក្រាប រថយន្តដឹកទា ចំនួន២គ្រឿងមានបង្កប់ឈើគ្រញូង(ជាក្រាក់គ្រញូង)ចំនួន៣៣ ដុំ ទម្ងន់៦១១គីឡូក្រាម ស្មើ០,៥០៩ ម៉ែត្រត្រីគុណផ្ទុកលើរថយន្តចំនួន២គ្រឿង ១, ម៉ាកហ៊ីយិនដាយ មួយតោនកន្លះព៌ណខៀវពាក់ស្លាកលេខតាកែវ២A១៤៥៦២,ម៉ាកKIAព៌ណ (ស) ពាក់ស្លាកលេខភ្នំ ពេញ២U៣៣៧០ ។ បើកបរទី១ ឈ្មោះទុយ ប៊ុនហុងភេទប្រុសអាយុ២៤ឆ្នាំទី, ២ ឈ្មោះសល់វី ភេទប្រុស អាយុ៤០ ឆ្នាំ។
បច្ចុប្បន្នវត្ថុតាង បទល្មើសបានយកទៅរក្សាទុកនៅឃុំព្រះ ដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្តសៀមរាប។សមត្ថកិច្ចនិងបន្តស្រាវជ្រាវបង្ក្រាបករណីបទល្មើសផ្សេងៗនៅក្នុងខេត្តសៀមរាប បន្ថែមទៀតនៅពេលដែលមានព័ត៌មានច្បាស់ការ៕