សៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបសហការ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប តាមវែកមុខជនសង្ស័យបានចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនិងករណីអំពើឃាតកម្មគិតទុកជាមុន (កាប់ដោយដាវកែឆ្នៃ) នៅចំណុចមុខសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុង.ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃ្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន (កាប់ដោយដាវកែឆ្នៃ) នៅចំណុចមុខសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ កម្លាំងនគរបា លព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវតាមវែកមុខឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់។ក្នងនោះខាងនគរបាលឃាត់ខ្លួនបាន៤នាក់ ឯកម្លាំងនគរបាលឃាត់ខ្លួនបាន៤នាក់។លោកបន្តថា ជនសង្ស័យទាំង៤នាក់រួមមាន៖១.ឈ្មោះ ត្រា ច័ន្ទបណ្ទិត ហៅ ត្រេន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈ គ្មាន រស់នៅភូមិមណ្ឌល៣ សង្កត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ២.ឈ្មោះ ឌឿន ដេកា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កាប់ជ្រូក រស់ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ៣.ឈ្មោះ សុក ថាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរៈ សិស្ស រស់ភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ៤.ឈ្មោះ ឡា ចន្នី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរៈ កម្មករសំណង រស់ភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប អ្នកទាំង៤នាក់ ជាសហចារី (អ្នកសមគំនិត) ក្នុងករណីឃាតកម្មគិតទុកជាមុន ត្រង់ចំណុចមុខសណ្ឋា គារសុខាផ្លូវ៦០ ម៉ែត្រ។លោកបន្តថា អង្គហេតុកាលពីវេលម៉ោង២១:៣០នាទី ថ្ងៃទី១៩ខែសីហា២០២០ មានករណីឃាតកម្មគិតទុកជាមុន (កាប់ដោយដាវកែឆ្នៃ) នៅចំណុចមុខសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុង.ខេត្តសៀមរាប ដែលបង្កដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០នាក់ បានយកដាវកែឆ្នៃ កាប់ទៅលើជនរងគ្រោះដែលកំពុងអង្គុយនិយាយគ្នាលេងលើម៉ូតូនៅចំណុចកើតហេតុខាងលើ ក្នុងហេតុការណ៍នោះបណ្តាលឲ្យជនរងគ្រោះទី១.ឈ្មោះ ឆើត កាមុត ភេទប្រុស អាយុ ១៩ឆ្នាំ កាប់ត្រូវកធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ, ទី២.ឈ្មោះ ខ្ចៅ ចាម ភេទប្រុស អាយុ ២០ឆ្នាំ រងរបួសចំណុចសៀតផ្កាខាងស្តាំ និងរបួសត្រង់កូនដៃខាងស្តាំ និងទី៣. ឈ្មោះ ភឿន ភា ភេទប្រុស អយុ ២១ឆ្នាំ រងរបួសចំណុចឆ្អឹងចំនីផ្នែកខាងឆ្វេង។លោកបន្ថែមថា ក្រោយបើកការស៊ើបអង្គេតកម្លាំងនគរបាលកំណត់បានមុខសញ្ញាបន្តបន្ទាប់ដូខាងក្រោម៖អាវុធហត្ថខេត្តនាំខ្លួនជនសង្ស័យបាន ៣នាក់មាន ទី១.ឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ លក់ស្បែកជ្រូកបំពង បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប (សារភាពថាគេជាអ្នកឌុបជនដៃដល់ឈ្មោះ សឿន សាន់), ទី២.ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង.ខេត្តសៀមរាប (សារភាពថាគេជាអ្នកកាប់ផ្ទាល់), ទី៣.ឈ្មោះ សឿន ឡង់ឌី ហៅ ឌី ភេទប្រុសអាយុ ១៨ឆ្នាំមុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប (សារភាពថាគេជាអ្នកបិតគូដឲ្យជនដៃដល់) ។កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នាំខ្លួនជនសង្ស័យជាសហចារីបានចំនួន ៤នាក់ ដែលមានសាវតាដូចមានចែងក្នុងកម្មវត្ថុខាងលើ ដោយពួកគេបានឆ្លើយថា៖តាមការសាកសួរជនសង្ស័យឈ្មោះ ត្រា ច័ន្ទបណ្ទិត ហៅ ត្រេន បានឆ្លើយសារភាពថា នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ វេលាម៉ោង ១៨និង០០ នាទី មិត្តភក្កិខ្លួនឈ្មោះ អាខ្មៅ បានបើម៉ូតូទៅឌុបខ្លួនចេញពីផ្ទះនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម មកបឹងការឡូ ក៏បានជួបជាមួយគូកនមានគ្នាចំនួន ១០នាក់ទៀត ក្នុងនោះមានឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក,ឈ្មោះ សឿន សាន់,ឈ្មោះ សឿន ឡង់ឌី, ឈ្មោះ ឡា ចន្នី, ឈ្មោះ សុក ថាត់, ឈ្មោះ ឌឿម ដេកា និងឈ្មោះ អាសក់ក្រហម រីឯអ្នកផ្សេងទៀតខ្លួនមិនស្គាល់ឈ្មោះទេ ។ ខណៈពេលជួបជុំគ្នានោះឈ្មោះ សឿន សាន់ បានប្រកាសថារូបគេនិងទៅសងសឹកមនុស្សមួយក្រុមនៅចំណុចផ្លូវ៦០ម៉ែត្រ ដោយសារពួកនោះបានវាយ និងកាប់បំផ្លាញម៉ូតូរបស់គេកាលពីថ្ងៃមុន។ និយាយហើយពួកខ្លួនទាំង១២នាក់ ជិះម៉ូតូ៦គ្រឿង បើកចេញមកដល់ចំណុចមុខសណ្ឋាគារសុខា ៦០ម៉ែត្រ ក៏ជួនជាមួយជនរងគ្រោះមានគ្នា៥នាក់ កំពុងអង្គុយនិយាយគ្នាលេងលើម៉ូតូ៣គ្រឿង ភ្លាមនោះឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក បានបើកម៉ូតូឌុបឈ្មោះសឿន សាន់ ឆ្វែលរង្វង់មូលបកក្រោយហើយឈ្មោះ សឿន សាន់ បានលោតចុះពីលើម៉ូតូស្ទុះទៅកាប់ជនរងគ្រោះដោយប្រើដាវកែឆ្នៃ ពេលនោះអ្នកអង្គុយក្រោយអោនផុត ក៏ត្រូវអ្នកអង្គុយមុខចំកញ្ចឹងករផ្នែកខាងក្រោយមួយទំហឹង ធ្លាក់ពីលើម៉ូតូ បន្ទាប់មកឈ្មោះ សាន់ បានបន្តកាប់ទៅលើជនរងគ្រោះផ្សេងៗទៀតជាច្រើនដង តែមិនដឹងថាត្រូវកន្លែងណាខ្លះនោះទេ ។ ធ្វើសកម្មភាពនេះហើយខ្លួននិងឈ្មោះ អាសក់ ក្រហមគឺជាអ្នកជិះម៉ូតូ បើកផ្លូវឲ្យជនដៃដល់បើកគេចខ្លួនទៅផ្សារលើ ចំណែកឈ្មោះ សឿន ឡង់ឌី ជាអ្នកបើកម៉ូតូបិតគូដខ្លាចមានគេប្រដេញ។តាមការស្តាប់ចម្លើយឈ្មោះ ឌឿន ដេកា បានសារភាពថា នៅថ្ងៃកើតហេតុឈ្មោះ អា១៥ បានបើកម៉ូតូទៅឌុបខ្លូនចេញពីផ្ទះនៅផ្សារដើមក្រឡាញ់ ដោយគេបានយកខ្វែវផ្លែដែក ដងឈើ ប្រវែង៤៥សង់ទីម៉ែត្រ មកដល់ចំណុចបឹងកាឡូ ក៏ជួបគូនកនដូចដែលឈ្មោះ ត្រា ច័ន្ទបណ្ឌិត បានរៀបរាប់ខាងលើ ក្រោយ ពេលឈ្មោះ សឿន សាន់ ប្រកាសថាទៅសងសឹក គេបានឲ្យខ្វែវរបស់ខ្លួនឈ្មោះ ឡា ចន្នី និងឈ្មោះ សុក ថាត់ ជាអ្នកកាន់ តែមិនបានប្រើប្រាស់អ្វីនោះទេ ព្រោះពេលធ្វើសកម្មភាព គឺឈ្មោះ សឿន សាន់ ជាប្រព្រិត្តម្នាក់ឯង។តាមការស្តាប់ចម្លើយរបស់ឈ្មោះ ឡា ចន្នី និងឈ្មោះ សុក ថាត់ បានសារភាពដូចគា្នថា នៅថ្ងៃកើតហេតុពួកខ្លួនបានបើកមម៉ូតូឌុបគ្នាមកចំណុងបឹងកាឡូង ពេលមកដល់ឈ្មោះ សឿន សាន់ បានប្រកាសថាគេទៅសងសឹក ហើយឈ្មោះ ឌឿន ដេកា បានឲ្យខ្វែវមួយមកពួកគេ លុះក្រោយពេលឈ្មោះ សឿន សាន់ កាប់ទៅលើក្រុមជនរងគ្រោះរួមពួកគេទាំងពីរបានយកខ្វែវខាងលើទៅលាក់ទុកក្នុងស្មៅ នៅចំណុចម្ខាងផ្លូវទល់មុខ សណ្ឋាគារសូហ្វីតែល។ ក្នុងនោះពួកគេបានបន្ថែមថា អាវុធដែលពួកគេត្រៀមទៅនោះមានខ្វែវចំនួន ២ និងដាវកែឆ្នៃចំនួន ១។ជនសង្ស័យទាំង៤នាក់ខាងលើ ធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមានម្នាក់គឺឈ្មោះ ឌឿន ដេកា ។បច្ចុប្បន្នកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងកាសងសំណុំរឿងខាងលើទៅតុលាការ ដើម្បីចាត់ការបន្ត៕