Saturday, November 23, 2024
Header Banner

កិច្ចប្រជុំគណៈគម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ !

សៀមរាប៖ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស (គ.ស.ប) របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ដ និងជាអនុប្រធានគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាតំណាងអាជ្ញាធរជាតិអប្សរា អភិរក្សដ្ឋានអង្គរ ថ្នាក់ដឹកនាំចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស ប្រមាណជា ១០០នាក់។ កិច្ចប្រជុំ គ ស ប នេះមានរបៀបវារ:ចំនួន ២ ក្នុងការពិនិត្យ ពិភាក្សា និងអនុម័ត ÷ ១- ពិនិត្យ និងធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយលើសំណួរ សំណូមពរ ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ។ ២- បញ្ហាផ្សេងៗ ។ ការពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើសំណួរ សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អង្គប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងផុសផុល និងដោះស្រាយសំណួរ សំណូមពរជាច្រើននិងបានកាត់ចេញនូវសំណួរ សំណូមពរមួយចំនួនដែលផុតសុពលភាព។ឯកឧត្តម ង៉ាន់ ភិរុណ ជាប្រធានអង្គប្រជុំ បានជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះតម្រូវការចាំបាច់ ជាពិសេស ផ្លូវ ស្ពានក្នុងក្រុង ផ្លូវ ស្ពានជនបទ បញ្ហាទឹកស្អាត ស្រះទឹក អណ្តូងទឹក និងបញ្ហាផ្សេងៗជាច្រើនទៀត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម