Saturday, November 23, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាបបេីកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីហានិភ័យស្ថានីយ​ និងសារាចរសុវត្ថិភាពស្ថានីយប្រេង​ និងឧស្ម័នឥន្ធនៈ​

សៀមរាប៖នៅព្រឹកថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២០​ ឯកឧត្តម ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ និង​ ឯកឧត្តម​ អ៉ឹង​ អៀង​ រដ្ឋលេខាធិការ​ នៃក្រសួងរ៉ែ​ និងថាមពល​ តំណាងឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្រ្ដីក្រសួងរ៉ែ​ និងថាមពល​ អញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីហានិភ័យស្ថានីយ​ និងសារាចរសុវត្ថិភាពស្ថានីយប្រេង​ និងឧស្ម័នឥន្ធនៈ​ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រតិភូអមដំណើររដ្ឋលេខាធិការ។

ក្នុងពិធីសិក្ខាសាលានោះដែរ ឯកឧត្តម ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ សិក្ខាសាលានាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង វិស័យ ប្រេងកាតនៅកម្ពុជា ហើយលោក ក៏សង្ឃឹមថា និងមានការជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ពីវិស័យប្រេងកាត រួមមាន ច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ការគ្រប់គ្រងហានិភ័យ នៃការធ្វើអាជីវកម្មលើស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ បែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំ សារាចរសុវត្ថិភាពសម្រាប់ការរៀប ចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាស ស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និង ឧស្ម័នឥន្ធនៈ ដើម្បីជាការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ និងការពារបាន នូវសុខ សុវត្ថិភាព លើ អាជីវកម្មរបស់ខ្លួន ក៏ដូចជាសាធារណៈជនទូទៅ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម