Saturday, November 23, 2024
Header Banner

ទំនាស់ដីធ្លីនៅឃុំពពេលរវាងព្រះសង្ឃនិងម្ចាស់ដី អាជ្ញាធរស្រុកសូទ្រនិគម កំពុងដោះស្រាយ

សៀមរាប៖ករណីទំនាស់រ៉ាំរ៉ៃរវាងព្រះសង្ឃ គង់នៅវត្តព្រៃធុតង្គព្រះនិព្វាន ស្ថិតក្នុងភូមិ ត្រ ពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប​និងម្ចាស់ដីដែលមានប្លង់ស្របច្បាប់បានទិញនៅឆ្នាំ២០០៨នោះ​ត្រូវបានគេលើកយកមកបកស្រាយក្នុងបណ្តាញសង្គមយកត្រូវរៀងៗខ្លួន។ឯខាង អាជ្ញាធរមូលដ្ឋានអះអាងនៅថ្ងៃទី២៥ខែសីហានេះថា កំពុងសម្របសម្រួលនិងដោះស្រាយឲ្យបាននាពេលឆាប់ៗនេះ។

ប្រភពពី ម្ចាស់ដីឈ្មោះ ស្រេង សែនឧត្តម ហៅពន្លក បានឲ្យអ្នកកាសែតដឹងនៅពេលថ្មីៗនេះដែរថា កាលពីថ្ងៃទី១៩សីហា ២០២០ខ្ញុំបាទឆ្លៀតមកពីក្រចេះថាបំរុង កាប់ឆ្ការដីឲ្យស្អាតដើម្បីដាំដំណាំផ្សេងៗ ស្រាប់តែឃើញសង្ឃអង្គនេះនិងក្រុមលោកសង្ឃ សិន សេតមករារាំង។ខ្ញុំបាទឈ្មោះ ស្រេង សែនឧត្តម ហៅពន្លក ចង់ជំរាបថា សព្វថ្ងៃជាប្រជាពលរដ្ខ ក្នុងអំ ឡុងឆ្នាំ២០០០ ធ្លាប់រស់នៅក្រុងសៀម រាប ក៏បានទិញដី១ឡូតិ៍ នេះតាម រយៈ សំ ចាន់ណា តំលៃ ៨៥០០ ដុល្លារ ក្រោយមកខ្ញុំបានមកបំរើការនៅភ្នំពេញជាមួយបង ជីដូនមួយ។ហើយខ្ញុំបាទត្រូវជាប្តីឈ្មោះ ភន ដាណែត និងជាកូនប្រសារ ឈ្មោះ ម៉ូវ ដា ណេ ដែលមានឈ្មោះក្នុងលិខិតកាន់កាប់ដី ជាភាគីអ្នកទិញពី ឈ្មោះសៅ សុភិន អតីតជាស្មៀនឃុំ ដីមានទំហំ ក្បាល ដី ៣៥ម៉ែត្រ គុណ ១២៤ (១ឡូដ៍ ) ម៉ែក្មេក នឹងប្រពន្ធរបស់ខ្ញុំទទួលសិទ្ធពី ឈ្មោះ សៅ សុភិន នឹងប្លង់បញ្ជាក់ពីទំហំដីដំបូងឡើយ គឺ ៣៥ គុណ ១២៤ម៉ែត្រ តែខ្ញុំបានកាត់ឲ្យ ឃុំជាចំណីផ្លូវ ១៤ម៉ែត្រ។ ដូច្នេះ នៅសល់ផ្ទៃដី ៣៥ម៉ែត្រ គុណ ១១០ម៉ែត្រ ។ តាំងពីឆ្នាំ២០០៨តែរហូត បច្ចុប្បន្ន មានសង្ឃ ១អង្គ ចេះតែចង់បានរំលោភយកដីខ្ញុំបាទ សង្ឃនោះគឺព្រះនាម ស៊ិន សេត ដែលអះអាងថា ជាព្រះចៅអធិការវត្ត ធុត្តង្គព្រះនិពាន តែងតែមក ទាមទារ រំលោភយកដី របស់ខ្ញុំបាទដើម្បីធ្វើផ្លូវ ម្យ៉ាងទៀត លោកសង្ឍអង្គនេះ តែងតែជេរប្រមាថ ដិះដៀលគ្មានគិតថាខ្លួន ជាព្រះសង្ឃតំណាងព្រះពុទ្ធសាសនា កាន់សិល្ប៍១០នោះទេ ។ប្រភពដដែលបន្តថា​ ពលរដ្ឋដែលមកគាំទ្រលោកសង្ឃខាងលើមិមែនជាពលរដ្ឋនៅភូមិឃុំខាងលើទេ​គឺពលរដ្ឋមកពីស្រុកឆ្ងាយ។ប្រភពបន្ថែមថា ពួកគាត់ទិញដីនោះតាំងពីចុងឆ្នាំ២០០៧ ឯលោកសង្ឃខាងលើមកបង្កើតវត្តដោយខ្លួនឯងនៅឆ្នាំ២០១៨។ចឹងទេតើនរណាខុសនរណាត្រូវ។ម្ចាស់ដីខាងលើបញ្ជាក់ថា ករណីនេះបើចង់ដឹងលម្អិតសុំសួរទៅអាជ្ញាធរស្រុកភូមិឃុំនិងស្រុកទៅ ព្រោះលោកបានប្រគល់ការងារនេះជូនអាជ្ញាធរជាអ្នកដោះស្រាយ។សូមរម្លឹកថា នៅពេលថ្មីៗនេះព្រះសង្ឃនិងពលរដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដោយបានឡាយក្នុងហ្វេសបុក ចោទប្រកាន់និងជេមកលើម្ចាស់ដីទាំងកំរោលថា ផ្លូវចូលទៅវត្តព្រៃធុតង្គព្រះនិព្វាននេះ កសាងឡើងដោយព្រះសង្ឃ រួចជាមួយក្រុមអ្នកភូមិ។ព្រះសង្ឃនិងពលរដ្ឋបន្តថា ក្នុងរយ:ពេល៧ថ្ងៃ ខាងមុខ ប្រសិនបើអាជ្ញាធរនៅតែមិនអាចដោះស្រាយ ហើយអ្នកស្រី ដា ណេ មិនបើកផ្លូវវិញទេ អ្នកភូមិរួមទាំងព្រះសង្ឃក្នុងវត្ត សម្រេចដកបង្គោលចេញ ហើយកាយដីលុបប្រឡាយ ដើម្បីបើកផ្លូវនេះវិញ។ព្រះអង្គព្រះនាមស៊ិន សេត ព្រះចៅអធិការវត្ត ព្រៃធុតង្គព្រះនិព្វាន មានសង្ឃដីកា ថាវត្តព្រៃធុតង្គព្រះនិព្វាន ស្ថិតក្នុងភូមិ ត្រ ពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។កសាងនៅខែធ្នូឆ្នាំ២០១៨ ដោយមានច្បាប់អនុញាតពីក្រសួងធម្មការនិងសាសនា លេខ៤៥/១៨.ក.ធ.ស ប្រ.ក។ ចំពោះផ្លូវចូលវត្ត ដែលកសាងដោយអ្នកភូមិនិងព្រះសង្ឃ ពីដើមឡើយជាផ្លូវរទេះតាំងពីបុរាណ ហើយក៏ជាក្បាលដីឈ្មោះលី គឿន ដែលបានប្រគេនដល់វត្តសម្រាប់ធ្វើផ្លូវផងដែរ។ តែបែជាលោកស្រី ដាណេ យកគ្រឿងចក្រមកឈូសផ្តាច់ហើយមិនមានដំណោះស្រាយទៅវិញ។ព្រះអង្គបន្តថា នៅឆ្នាំ២០១៨ អ្នកស្រីដាណេ ឈូសផ្តាច់ផ្លូវហើយបោះបង្គោលថ្មរាំងមិនឲ្យចេញចូល។លុះខែឧសភា ឆ្នាំ២០១៩ ជួបប្រជុំដោះស្រាយ ព្រមព្រៀងថាវាស់ក្បាលដីរៀងៗខ្លួន សល់ប៉ុន្មាន ជាដីផ្លូវ។ តែមកទល់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះ គ្មានដំណោះស្រាយហើយ បែជាលេចមុខ មនុស្សមួយក្រុមមកកាប់ដើមឈើដែលអ្នកភូមិនិងលោកខំដាំ តាមផ្លូវចូលវត្តទៅវិញ។ ចឹងទេនៅថ្ងៃទី២៧ខែសីហា ខាងមុខនេះ បើគ្មានដំណោះស្រាយទេអ្នកភូមិមកដកបង្គោលដើម្បីបើកផ្លូវវិញ អាត្មា ក៏មិនហាមឃាត់ ហើយក៏ចូលរួមផងដែរ ព្រោះជាផ្លូវសាធារណ:។ ពាក់ព័ន្ធករណីនេះដែរ លោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ខែ សីហានេះថា លោកនិងរកវិធីសម្របសម្រួល មិនឲ្យមានហេតុការណ៍ដកបង្គោលរបងថ្មនោះកើតឡើងទេ ព្រោះបើបណ្តោយឲ្យមានចឹង ហិង្សាអាចនឹងកើតឡើង។ ប៉ុន្តែដីលោកស្រីដាណេ គឺមានលិខិតកាន់កាប់ត្រឹមត្រូវតាំងពីឆ្នាំ២០១៧មកម្លេះ។ឯភាគីវត្តទើបនឹងបង្កើតនៅឆ្នាំ២០១៨នេះទេ។ចឹងហើយ រឿងនេះ លោកកំពុងរកវិធីដោះស្រាយគ្នាឲ្យបានឆាប់ចប់។លោកបន្ថែមថា ស្នើភាគីទាំងសងខាងយោគយល់គ្នា និងមើលឯកសាររៀងៗខ្លួនដើម្បីចៀសវាងប្រព្រឹត្តិនូវអំពើល្មើសច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម